ស្រ្តីមានសមាមាត្រចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុ មានចំនួនប្រហាក់ប្រហែលនិងបុរស

2025/03/08 04:04:14 am        75

ភ្នំពេញ ÷ ស្រ្តីមានសមាមាត្រចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុ គិតត្រឹមខែមករា ឆ្នាំ២០២៥ បានកម្ចីពីគ្រឹះស្ថានធនាគារ មាន ចំនួន ៥៤% និងពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមាន ៦៤% ខណៈចំនួនស្រ្តីបានដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានធនាគារ មាន ៥២% និងក្នុង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានចំនួន ៦៨%។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើក ទី១១៤ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នេះថា ចំពោះប្រធានបទទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំនេះ គឺបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការ បង្កើតនូវបរិយាកាសមួយឲ្យស្ត្រី និងក្មេងស្រីគ្រប់រូបទទួលបានសិទ្ធិ និងឱកាសស្មើគ្នាក្នុងសង្គម។ នេះជាកត្តាសំខាន់សម្រាប់ស្ត្រី និងក្មេងស្រីគ្រប់រូប អាចប្រើប្រាស់សិទ្ធយ៉ាងពេញលេញក្នុងការចូលរួមនិងការសម្រេចចិត្ត ដែលជាការលើកកម្ពស់ទំនាក់ទំនងស្ត្រីនៅក្នុង សង្គម និងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយចីរភាព និងបរិយាបន្ន។

លោកជំទាវបណ្ឌិត លើកទឹកចិត្តឱ្យស្ត្រី និងបុរសមានសិទ្ធិនិងឱកាសដូចគ្នា ក្នុងការទទួលបាននូវចំណេះដឹង និងជំនាញបច្ចេកទេសគ្រប់ផ្នែក និងចូលរួមគ្រប់វិស័យ ដែលបច្ចុប្បន្នស្ត្រីបានជួយរំលែកបន្ទុកគ្រួសារ សង្គម និងរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិ ជាពិសេសការចូលរួមរបស់ស្ត្រីក្នុងការសម្រេចចិត្តផ្នែកនយោបាយ ការងារសង្គម និងសេដ្ឋកិច្ច ដោយសារស្ត្រីមានប្រាជ្ញាស្មារតីតស៊ូអត់ធ្មត់ ដើម្បីការរក្សាសុខសន្តិភាព និងការអភិវឌ្ឍនៅគ្រប់កាលៈទេសៈទាំងអស់។

លោកជំទាវទេសាភិបាល លើកឡើងបន្ថែមថា ចំពោះប្រព័ន្ធធនាគារទាំងមូល ធនាគារជាតិនៃកម្ពុជាក៏មានយុទ្ធសាស្រ្តដើម្បី លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការចូលរួមសកម្មភាពផ្សេងៗ។ ជាក់ស្តែងធនាគារជាតិនៃកម្ពុជា ជានិច្ចជាកាលតែងតែសហការជាមួយនឹងក្រសួងពាក់ព័ន្ធក្នុងការគាំទ្រ និងបង្កើតកម្មវិធីជាច្រើនសម្រាប់លើកកម្ពស់ស្រ្តី ព្រមទាំងរួមចំណែកជំរុញបរិយាបន្នហិរញ្ញ វត្ថុនៅកម្ពុជា។ យុទ្ធសាស្រ្តជាតិស្ដីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ត្រូវបានដាក់ចេញដើម្បីលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ ការបញ្ចូលអក្ខរកម្មហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាទូទៅ និងការលើកទឹកចិត្តឱ្យប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលជាដើម។

ពាក់ព័ន្ធហិរញ្ញវត្ថុនេះ បើគិតត្រឹមខែមករា ឆ្នាំ២០២៥ ចំនួនអ្នកខ្ចីពីគ្រឹះស្ថានធនាគារ មានប្រមាណ ៥៤% ជាស្រ្តី និងចំនួនអ្នកខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៦៤% ជាស្រ្តី ខណៈចំនួនអ្នកដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានធនាគារ មាន ៥២% ជាស្រ្តី និងចំនួនអ្នក ដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានចំនួន ៦៨% ជាស្រ្តី។ ទាំងនេះបង្ហាញពីសមាមាត្រដែលស្រ្តីបានចូលរួមទទួល និងប្រើ ប្រាស់សេវាហិរញ្ញវត្ថុប្រហាក់ប្រហែលនិងបុរស៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am       
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        142
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm