ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កំពុងគំរាមដំឡើងពន្ធថ្មីលើផលិតផលទឹកដោះគោ និងឈើ របស់ប្រទេសកាណាដា។
ផលិតផលទាំងនេះ គឺជាគោលដៅចុងក្រោយរបស់លោក Trump កាលពីថ្ងៃសុក្រ ក្នុងរឿងដំឡើងពន្ធដែលបានធ្វើឱ្យឈឺក្បាល អ្នកវិនិយោគ អ្នកធុរកិច្ច និងអ្នកប្រើប្រាស់ ដែលនេះកើតឡើង មួយថ្ងៃ នៅមុនពេលលោកបានផ្អាកពន្ធ២៥% លើទំនិញភាគច្រើនពីប្រទេសកាណាដា និងម៉ិកស៊ិក។
លោក Trump បាននិយាយថា ការដំឡើងពន្ធ នឹងត្រូវបានអនុវត្តនៅថ្ងៃទី២ ខែមេសាជំនួសវិញ ដើម្បីធ្វើឱ្យស្មើគ្នានូវអត្រាពន្ធណាមួយរវាងប្រទេសទាំងបី។
នៅក្រោមកិច្ចព្រមព្រៀងអាមេរិក-ម៉ិកស៊ិក-កាណាដា ឆ្នាំ២០២០ ស្តីពីពាណិជ្ជកម្មដែលលោកបានចរចា និងចុះហត្ថលេខា វាស្ទើរតែគ្មានការដំឡើងពន្ធលើផលិតផលឆ្លងកាត់ព្រំដែនអាមេរិកខាងជើង នោះទេ។ ការដំឡើងពន្ធខ្ពស់លើប្រទេសកាណាដា សម្រាប់ផលិតផលទឹកដោះគោ នឹងការពារកសិករ ដែលស្ថិតក្នុងចំណោមករណីលើកលែងមួយចំនួន។
នៅថ្ងៃពុធសប្តាហ៍ក្រោយ រដ្ឋបាលរបស់លោក Trump នឹងបង្កើនពន្ធលើដែកថែប និងអាលុយមីញ៉ូម ដែលនេះនឹងបង្កើនពន្ធបន្ថែមលើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក ជាប្រទេសផ្គត់ផ្គង់លោហធាតុពីបរទេសធំបំផុត។