មនុស្សជិតពីរពាន់នាក់ ចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុង នៅខេត្តកែប ក្រោមមូលបទ«មួយជីវិត មិនប្រព្រឹត្តិការសេពគ្រឿងញៀន»

2025/03/08 08:13:47 pm        562

កីឡាករ កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋមកពីបណ្តារាជធានី ខេត្ត ចំនួន១៩៤៩នាក់ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ បាននាំគ្នារត់ពាក់កណ្តាលម៉ារ៉ាតុងនៅខេត្តកែប ក្នុងគោលបំណងចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន, លើកកម្ពស់កីឡា និងសុខភាព,ផ្សារភ្ជាប់ជាមួយមហា ជនគ្រប់មជ្ឈដ្ឋាន និងស្រទាប់វណ្ណៈ លើកកម្ពស់វិស័យទេសចរណ៍ និងកៀរគរមូលនិធិជួយដល់កុមារ និងប្រជាជនរងគ្រោះជាដើម។

ការរត់ពាក់កណ្តាលម៉ារ៉ាតុងនេះ ប្រព្រឹត្តទៅក្រោមមូលបទ«មួយជីវិត មិនប្រព្រឹត្តិការណ៍​សេពគ្រឿងញៀន» ដោយព្រឹត្តិការណ៍នេះ បានធ្វើឡើងក្រោមអធិបតីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ កែ សួនសុភី រួមទាំងមន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិកា ស ស យ កជាដើម។

បើតាមជំនួយស្មារតីបានឲ្យដឹងថា មូលហេតុដែលក្រុមការងារ ស ស យ ក សម្រេចជ្រើសរើស យក​មូលបទនៃកម្មវិធី«មួយជីវិត មិនប្រព្រឹត្តការសេពគ្រឿងញៀន»នេះ ​គឺដើម្បីជាការដាស់តឿន​ដល់​ប្រជាជន​កម្ពុជា ជាពិសេសយុវជន យុវនារី ឲ្យជៀសឆ្ងាយពីសារធាតុញៀនគ្រប់ប្រភេទ ស្របតាម​ផែនការណ៍ របស់រាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ឆ្នាំ២០២៥ ​ដែលប្តេជ្ញាចិត្តថា«កម្ពុជាគឺជាប្រទេសគ្មានគ្រឿងញៀន ដោយផ្តើមចេញពីបុគ្គលម្នាក់​ទៅគ្រួសារមួយដែលស្អាតស្អំ គ្មាន​ គ្រឿងញៀន» ​និងស្របតាមទស្សនវិស័យ«ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។

ទន្ទឹមនឹងនេះដែរ​ កម្មវិធីក៏បានផ្សារភ្ជាប់វិស័យកីឡា​ និងសុខភាព ជាមួយនឹងការប្រយុទ្ធប្រឆាំង គ្រឿងញៀន​ដោយឲ្យគ្រប់គ្នាដឹងថា​ ការមិនសេពគ្រឿងញៀននាំមកនូវសុខភាព និងកីឡានាំ​មកនូវសុខ ភាព។ ការរត់ពាក់កណ្តាលម៉ារ៉ាតុងជាកីឡាមួយប្រភេទ ដែលអាចមហាជនទាំងអស់​ចូលរួមបានទាំងអស់ ​គ្នា មិនប្រកាន់ភេទ សាសនា ជនជាតិ និងជនពិការក៏ដោយ។

ជាមួយគ្នានោះដែរ កម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុង ត្រូវបានគេរំពឹងថាអាចនឹងចូលរួមចំណែក លើក​កម្ពស់វិស័យទេសចរណ៍នៅខេត្តកែប តាមរយៈការរត់ប្រណាំងពីភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ រីឯ ថវិកា​ដែលទទួលបានពីការចុះឈ្មោះ​ នឹងយកទៅប្រើប្រាស់ក្នុងសកម្មភាពមនុស្ស តាមរយៈការជួយ​កុមារ និងប្រជាជនរងគ្រោះផ្សេងៗជាយថាហេតុណាមួយនោះ។

សូមបញ្ជាក់ថា វិញ្ញាសានៃការចូលរួម គឺមានប្រភេទចម្ងាយ៣គីឡូម៉ែត្រ (ផ្នែកបុរស និងនារី), ប្រភេទចម្ងាយ២១គីឡូម៉ែត្រ (ផ្នែកបុរស និងនារី), ប្រភេទចម្ងាយ១០គីឡូម៉ែត្រ(ផ្នែកបុរសនិងនារី), ប្រ ភេទចម្ងាយ៥គីឡូម៉ែត្រ (ផ្នែកបុរស​ និងនារី) និងប្រភេទចម្ងាយ៣គីឡូម៉ែត្រ សម្រាប់អ្នក​មានពិការភាព (ផ្នែកបុរស និងនារី)ជាដើម៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        64
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        93
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm