ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមប្រកាសពិធីបើកវគ្គបណ្ដុះបណ្ដាល"គ្រូបង្គោលលើការងារមហាជនរាជធានី -ខេត្ត "

2025/03/09 03:26:23 pm        75

ភ្នំពេញ ÷ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសបើកវគ្គបណ្ដុះបណ្ដាល គ្រូបង្គោលលើការងារមហាជន រាជធានី-ខេត្ត ។ ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ នៅវិមាន ៧ មករា ទីស្នាក់ការកណ្តាលគណបក្សដោយមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសិក្ខាកាម ចំនួន៤៦នាក់។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍រៀបចំវគ្គដោយឯកឧត្តម ណេប សាមុត ប្រធានលេខាធិការដ្ឋានក្រុមការងាររៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលការងារមហាជន ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការថ្លែងអំណរគុណដល់សិក្ខាកាមទាំងអស

ដែលបានទទួលការអញ្ជើញមកចូលរួមវគ្គបណ្តុះបណ្តាលនេះ។ ព្រមជាមួយគ្នានេះ ឯកឧត្តមក៏បាននាំយកការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈចលនានៃគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជន ។ ឯកឧត្តមបានបន្តថា គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលត្រូវបានបង្កើតឡើងក្នុងមហាសន្និបាតទូទាំងប្រទេសរបស់គណបក្សនាថ្ងៃទី៣០ -៣១ ខែមករា និងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បីអនុវត្តការងាណែនាំ ដឹកនាំ តម្រង់ទិស និងសម្របសម្រួលការងារចលនាមហាជន ក្នុងស្រទាប់យុវជន ស្រ្តី កម្មករនិយោជិក និងអង្គការសមាគមនានា ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការរៀបចំវគ្គបណ្ដុះបណ្ដាលជនបង្គោលថ្ងៃនេះគឺជាជំហានមួយដើម្បីលើកកម្ពស់ គាំទ្រការងារមហាជននៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធិភាពតាមរយៈការពង្រឹងបន្ថែមសមត្ថភាពមន្រ្តីគណបក្ស ដែលឆ្លើយតបទៅកាន់សំណូមពររបស់គណៈចលនាមហាជនរាជធានី-ខេត្តផងដែរ ជាពិសេសគឺអនុវត្តតាមអនុសាសន៍សម្ដេចអគ្គសេនាធិបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានៅក្នុងសន្និបាតគណៈមហាជនកាលពី ថ្ងៃទី ១៧ -១៨ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។ បន្ថែមលើសពីទៅទៀតឯកឧត្តមបានលើកឡើងថាការងារអប់រំមន្ត្រីគណបក្សគឺជាការងារមួយដែលមានសារៈសំខាន់ដែលត្រូវអនុវត្តជាប្រចាំ ព្រោះជាយន្តការមិនអាចខ្វះបាននូវការធានាបំពាក់បំប៉នស្មារតីការយល់ដឹងមន្ត្រីគណបក្សត្រូវតែមានគោលជំហរតែមួយរួមគ្នាលើកទិដ្ឋភាពខ្លឹមសារ សារ ទស្សនៈនយោបាយព្រមទាំងរបៀបរបបការងារពីថ្នាក់កណ្ដាលរហូតដល់មូលដ្ឋានសំដៅធ្វើសកម្មភាពការងារប្រកបដោយភាពស៊ីចង្វាក់ ស្រុះដៃ និងប្រទាក់ក្រឡាគ្នា នៃគ្រប់យន្តការ ក្នុងរចនាសម្ព័ន្ធបក្ស ។

នៅចុងបញ្ចប់ ឯកឧត្តម បានគូសបញ្ជាក់សារជាថ្មីនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលើកឡើងថា «ទំនុកចិត្តរបស់ប្រជាពលរដ្ឋត្រូវធ្វើឡើងជាប្រចាំ ហើយទាមទារពេលវេលា» ជាការផ្តាំផ្ញើដល់សិក្ខាកាមដែលជាមន្រ្តីគណបក្សទទួលបន្ទុកការងារចលនាមហាជនត្រូវប្រកាន់ខ្ជាប់ក្នុងការបំពេញភារកិច្ចការងារជូនគណបក្ស។

សូមបញ្ជាក់ថា នេះជាជុំទី១ នៃវគ្គបណ្តុះបណ្តាលគ្រូបង្គោលលើការងារមហាជន ដែលសិក្ខាកាមអញ្ជើញមកពីខេត្តតាមតំបន់ឆ្នេរ រួមមាន៖ ខេត្តព្រះសីហនុ កោះកុង កំពត កែប តាកែវ និងកំពង់ស្ពឺ ស្មើនឹងចំនួនសិក្ខាកាម សរុប ៤៦ នាក់។

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        163
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm