អភិបាលខេត្តត្បូងឃ្មុំ ជំរុញដល់យុវជនត្រូវលេងកីឡាឲ្យបានគ្រប់ៗគ្នា ដើម្បីសុខភាព និងបង្កើនមិត្តភាព

2025/03/09 06:26:30 pm        186

ត្បូងឃ្មុំ ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានណែនាំ និងជំរុញដល់ យុវជន សិស្សានុសិស្ស ត្រូវចូលរួមលេងកីឡាឱ្យបានគ្រប់ៗគ្នា ទោះកីឡាប្រភេទអ្វីក៏ដោយ ដើម្បីរក្សាសុខភាពឲ្យបានរឹងមាំ និងបង្កើននូវមិត្តភាព ប៉ុន្ដែត្រូវជៀសឲ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ និងពិសេសគ្រឿងញៀន។

​ការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាសដែរ ឯកឧត្តម អភិបាលខេត្ត អញ្ជើញជាអធិបតីបិទការប្រកួតកីឡាមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំសិក្សា២០២៤-២០២៥ នៅទីលានបាល់ទាត់វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម ប៉ែន កុសល្យ មានប្រសាសន៍ថា ដើម្បីលើស្ទួយផ្នែកវិស័យកីឡាឱ្យមានសមត្ថភាពល្អ ដើម្បីប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ យុវជន សិស្សានុសិស្ស ត្រូវខិតខំស្វែងយល់បច្ចេកទេសពីគ្រូបង្វឹក និងធ្វើការដកស្រង់បច្ចេកទេសបទពិសោធន៍ពីកីឡាល្អៗ ហើយការលេងកីឡាត្រូវចេះស្រលាញ់គ្នា រួមសាមគ្គីគ្នា ត្រូវចេះយល់ចិត្តគ្នា ចេះអោយតម្លៃគ្នាទៅវិញទៅមក ទើបក្រុមទទួលបាននៅភាពជោគជ័យ។ ម្យ៉ាងទៀត យុវជន សិស្សានុសិស្ស ត្រូវរួមគ្នាលេងកីឡា ដើម្បីលើកស្ទួយផ្នែកអបរំ និងកីឡា អោយមានភាពល្បីល្បាញលើកកិត្តិយសប្រទេសជាតិ ជាពិសសត្រូវយកចិត្តដាក់ក្នុងការសិក្សាពីព្រោះសិស្សានុសិស្ស គឺទំពាំងស្នងឬស្សី សម្រាប់ទ្រទ្រង់អនាគត់នៃប្រទេសជាតិយើង។ 

ជាមួយគ្នានោះ ឯកឧត្តមបានអំពារនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមគ្នាលេងកីឡា ក្នុងមនុស្សម្នាក់ កីឡា១ប្រភេទ (កីឡារស់ក្នុងសន្តិភាព) ដើម្បីថែរក្សា និងបំប៉នសុខភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ឲ្យប្រកបដោយសីលធ៌ម និងដើម្បីចៀសឆ្ងាញពីការប្រព្រឹត្តនូវសកម្មភាពអសីលធម៌ អំពើ អបាយមុខផ្សេងៗ ជាពិសេសគឺការសេពគ្រឿងញៀនតែម្តង។

បើតាមរបាយការណ៍របស់លោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ការប្រកួតកីឡានេះ មានរយៈពេល៤ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី៣ ដល់៧ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីកីឡាករ កីឡាការិនី មកពីក្រុង/ស្រុកទាំង៧ ចំនួន៦៧៩នាក់ លើប្រភេទវិញ្ញាសា៖ បាល់ទាត់ (បុរស-នារី) ចំនួន ១២ ក្រុម ស្រី ៦ ក្រុម ។ បាល់ទះ (បុរស-នារី) ចំនួន ៨ ក្រុម ស្រី៣ក្រុម ។ បាល់បោះ (បុរស-នារី) ចំនួន ១១ ក្រុម ស្រី៥ ក្រុម ។ ប៉េតង់ ចំនួន ១០ ក្រុម ស្រី ៥ ក្រុម និងអត្តពលកម្ម ចំនួន ៣ ក្រុម៕

ដោយ ៖ ជឹង សេងឡុង

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        3
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        88
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm