ភ្លើងឆេះព្រៃ ៤កន្លែង បានឆាបឆេះឡើងនៅតំបន់សហគមន៍ Hamptons ស្ថិតលើកោះ Long រដ្ឋញូវយ៉ក សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ បង្ខំឲ្យមនុស្សជម្លៀសខ្លួន ។
អភិបាលរដ្ឋញូវយ៉កលោកស្រី Kathy Hochul បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ននៅតំបន់ភ្លើងឆេះព្រៃ កាលពីរសៀលថ្ងៃសៅរ៍ ។
សំណុំផ្សែងខ្មៅ បានគ្របដណ្តប់ផ្ទៃមេឃលើតំបន់ Westhampton ដែលស្ថិតនៅក្នុងចំណោមតំបន់រងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ ។
កាសែត New York Post រាយការណ៍ថា ក្រុមអាជ្ញាធរនៅតាមទីក្រុងជាច្រើនដែលស្ថិតនៅជិតភ្លើងឆេះព្រៃ បានអំពាវនាវឲ្យអ្នកស្រុកជម្លៀសចេញពីតំបន់ងាយរងគ្រោះ ៕