អាជ្ញាធរខេត្ដសៀមរាប ស្នើឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាចិញ្ចើមគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប

2021/11/25 04:26:18 pm        109

សៀមរាប៖ អាជ្ញាធរខេត្ដសៀមរាប បានព្រមានចាត់វិធានការចំពោះយានជំនិះគ្រប់ប្រភេទ ដែលឈប់ ឬចត និងការដាក់តាំងសម្ភារៈផ្សេងៗ ការលក់ដូរ នៅលើទ្រូងផ្លូវ ចិញ្ចើមផ្លូវ ក្នុងគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយថា ការហាមនេះ ដើម្បីប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំងនោះ ស្របតាមលក្ខណៈបច្ចេកទេស ធានាបាននូវគុណភាព សុវត្ថិភាព សោភណភាពល្អ។

រដ្ឋបាលខេត្តសៀមរាប បានប្រាប់ឱ្យសាធារណៈជន ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាជីវកម្មដ្ឋាននានា បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឱ្យដឹងថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប បាននឹងកំពុងសាងសង់តាមផែនការដែលបានគ្រោងទុក ដើម្បីប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំងនោះ ស្របតាមលក្ខណៈបច្ចេកទេស ធានាបាននូវគុណភាព សុវត្ថិភាព សោភណភាព ព្រមទាំងការពារបាន នូវបរិស្ថានរស់នៅល្អ បម្រើឱ្យការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ និង ការដឹកជញ្ជូននានា ។ រដ្ឋបាលខេត្ដបានបន្ដថា បច្ចុប្បន្នដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ ខ្សែ ក្នុងក្រុងសៀមរាប កំពុងដំណើរការ រៀបចំខឿនចិញ្ចើមផ្លូវ កម្រាលក្រានីតសម្រាប់ផ្លូវថ្មើរជើង ផ្លូវជិះកង់ និងការរៀបចំទ្រូងផ្លូវ រដ្ឋបាលខេត្ត ពិនិត្យឃើញមានការចតយានជំនិះគ្រប់ប្រភេទ ការដាក់តាំងសម្ភារៈផ្សេងៗ និងការលក់ដូរនៅលើ ទ្រូងផ្លូវ ចិញ្ចើមផ្លូវ ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ ខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែលកំពុង សាងសង់។

ជាមួយគ្នានោះ រដ្ឋបាលខេត្ត ស្នើឱ្យម្ចាស់លំនៅឋាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាជីវកម្មដ្ឋាននានា បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ត្រូវបញ្ឈប់ការចតលើកម្រាលក្រានីត ការដាក់តាំងសម្ភារៈផ្សេងៗ និងការលក់ដូរនៅលើទ្រូងផ្លូវ ចិញ្ចើមផ្លូវ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ។ ក្នុងករណីដេលអ្នកពាក់ព័ន្ធទាំងនោះ នៅតែបន្តចតយានជំនិះគ្រប់ប្រភេទ ការដាក់តាំងសម្ភារៈផ្សេងៗលើ កម្រាលក្រានីត ផ្លូវដើរ ផ្លូវជិះកង់ និងការលក់ដូរនៅលើទ្រូងផ្លូវ ចិញ្ចើមផ្លូវ ដែលបង្កការខូច ខាតដល់ហេដ្ឋារចនាសម្ព័ន្ធកំពុងសាងសង់ត្រូវទទួលខុសត្រូវសងការខូចខាត អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ ។

ក្រសួងសាធារណៈការនឹងដឹកជញ្ជូនក៏បានស្នើឱ្យអាជ្ញាធរខេត្ដសៀមរាប ផ្សព្វផ្សាយ និង ណែនាំបងប្អូនប្រជាពលរដ្ឋ អំពីការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈនៅតាមដងផ្លូវទាំងនោះ ដោយហេតុ ថា៖ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានយករថយន្តរបស់ខ្លួនទៅចតលើចិញ្ចើមផ្លូវ ធ្វើឱ្យប៉ះពាល់ដល់ខឿនចិញ្ចើមផ្លូវ និងបែកកម្រាលក្រានីតនៅតាមទីតាំងមួយចំនួនផងដែរ។

យោងតាមរបាយការណ៍វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានបច្ចេកទេស បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លទ្ធផលការងារនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប សម្រេចបាន ៨៩,៣៩%នៃទំហំការងារសរុប។ គម្រោងនេះមានគោលដៅប្រែក្លាយក្រុង សៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការ រស់នៅឱ្យសក្ដិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm