ការប្រយុទ្ធនៅតែបន្តនៅភាគខាងកើតកុងហ្គោ បន្ទាប់ពីការវាយប្រហារដ៏បង្ហូរឈាមលើជនស៊ីវិល

2025/03/10 04:54:17 pm        117

អ្នកស្រុកបាននិយាយថា ការប្រយុទ្ធគ្នារវាងក្រុមឧទ្ទាម M23 និងកងជីវពលគាំទ្ររដ្ឋាភិបាលកុងហ្គោ កំពុងបន្តយ៉ាងតានតឹងកាលពីថ្ងៃអាទិត្យ (០៩ មីនា) នៅតំបន់ Nyabiondo ប្រហែល ១០០គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Goma ដែលនៅភាគខាងកើតប្រទេសកុងហ្គោ ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលរាយការណ៍ថា ការវាយប្រហារដ៏បង្ហូរឈាមមួយនៅក្បែរនោះបានបង្កឱ្យមានការស្លាប់ជនស៊ីវិលយ៉ាងច្រើន។

ក្រុមឧទ្ទាម M23 ដែលគាំទ្រដោយប្រទេសរ្វ៉ាន់ដា បានរឹបអូសយកតំបន់ភាគខាងកើតកុងហ្គោ ដែលសម្បូរទៅដោយសារធាតុរ៉ែ ចាប់តាំងពីដើមឆ្នាំនេះមក។ អាជ្ញាធររដ្ឋបាលក្នុងតំបន់បានប្រាប់សារព័ត៌មានរ៉យទ័រថា "ក្រុម M23 បានវាយយកតំបន់ Nyabiondo តាំងពីម៉ោង ១១ព្រឹក (ម៉ោងក្នុងស្រុកT) បន្ទាប់ពីការប៉ះទង្គិចគ្នា"។

ការប្រយុទ្ធគ្នាបន្ទាប់ពីការប៉ះទង្គិចកាលពីសប្តាហ៍មុននោះរវាងក្រុម M23 និងកងជីវពលរដ្ឋាភិបាលគាំទ្រកុងហ្គោ នៅក្នុងភូមិ Tambi ចម្ងាយប្រហែល ១៨គីឡូម៉ែត្រភាគឦសាននៃទីក្រុង Masisi បាននាំទៅដល់ការវាយប្រហារមួយកាលពីថ្ងៃទី០៥ ខែមីនា និងបណ្តាលឱ្យជនស៊ីវិលជាច្រើននាក់សា្លប់ និងរបួស នេះបើតាមប្រធានអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ដោយមិនបញ្ជាក់តួលេខលម្អិតឡើយ។

កំណត់ហេតុផ្ទៃក្នុងរបស់អង្គការសហប្រជាជាតិ ដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃអាទិត្យ បាននិយាយថា ជនស៊ីវិលចន្លោះពី ៤០ ទៅ ៧០នាក់ ត្រូវគេជឿថាបានស្លាប់ក្នុងការវាយប្រហារនោះ។ ក្រុមឧទ្ទាម M23 និយាយថា ពួកគេមានបំណងដណ្តើមអំណាចនៅក្នុងរដ្ឋធានីគីនស្ហាសា របស់កុងហ្គោ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        16
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        104
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm