សម្តេចធិបតី៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តលើកកម្ពស់សុខភាពពលរដ្ឋ និងកម្មករនិយោជិតជានិច្ច

2025/03/10 06:08:01 pm        68

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអះអាងជាថ្មីម្តងទៀតថា រាជ​រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តប្តេជ្ញាលើកកម្ពស់សុខភាព ដល់​បងប្អូនប្រជាពលរដ្ឋ ​ក៏ដូចជាកម្មករនិយោជិតជានិច្ច រួមទាំងផ្តល់​នូវអត្ថប្រយោជន៍ផ្សេងទៀត​ដល់បងប្អូនកម្មករនិយោជិតតាម រយៈបេឡាជាតិសន្តិសុខសង្គម(បសស)នោះ។

ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធទារកដ្ឋាននៅរោងចក្រ ម៉ាវ៉ល ហ្គាមិន ស្ថិតក្នុងតំបន់​សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅព្រឹកថ្ងៃទី១០ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ​បានប្រកាសថា ​រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា​តាំងពីដើមរហូត​ដល់បច្ចុប្បន្ន ​និងទៅអនាគត ​នឹងបន្តយកចិត្តទុកដាក់ថែទាំង​សុខុមាលភាព​ជូន​ដល់បងប្អូន​ប្រជា​ពលរដ្ឋ ​និងកម្មករនិយោជិត ​ដោយឥតគិតថ្លៃតាមរយៈប.ស.ស ហើយមិនតែប៉ុណ្ណោះរាជរដ្ឋាភិបាល​បាននិងកំពុងផ្តល់អត្ថប្រយោជន៍ ​ជាច្រើនទៀត ដល់បងប្អូនកម្មករនិយោជិតផងដែរ ជាពិសេស​គឺ​បងប្អូនកម្មការិនី​ដែលមានផ្ទៃពោះតែម្តង។

ក្នុងឱកាសនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ក៏បានរំលឹកផងដែរថា​ នៅឆ្នាំ២០២៥នេះ បងប្អូន​កម្មករនិយោជិត​ទាំងអស់ ទទួល​បានប្រាក់ឈ្នួលអប្បបរមា២០៨ដុល្លារ​អាមេរិក, ប្រាក់ឈ្នួលខ្ពស់​បំផុត ៧០០ដុល្លារ, ប្រាក់ឈ្នួលមធ្យម ៤៣០ដុល្លារ និងប្រាក់ឈ្នួលទាបបំផុត២៥៤ដុល្លារជាដើម។ លើសពីនេះទៀត​កម្មករនិយោជិត ​ក៏ទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដូចជា​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់ចំនួន ១៦ដុល្លារ, ប្រាក់សោហ៊ុយធ្វើដំណើរចំនួន១៩ដុល្លារ, ប្រាក់រង្វាន់អតីតភាពការងារ​ពី២ដុល្លារ ទៅ១១ដុល្លារក្នុងមួយខែ​ និង​ទទួល​បាន​ផ្នែកថែទាំសុខភាព,ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែកប្រាក់សោធន​ជាដើម​ ផងដែរ៕អត្ថបទ បាន ចក់ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        207
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        184
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm