លោកTrumpស្អប់ការព្យាករណ៍ តែពុំបានច្រានចោលការធ្លាក់ចុះសេដ្ឋកិច្ចដែលអាចមកពីការដំឡើងពន្ធទេ

2025/03/10 06:33:29 pm        73

លោកប្រធានាធិបតី Donald Trump បានបដិសេធកាលពីថ្ងៃអាទិត្យ ៩ មីនា ក្នុងការច្រានចោលពីលទ្ធភាពដែលថាសហរដ្ឋអាមេរិកអាចធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៥នេះដោយសារការដំឡើងពន្ធរបស់លោក។

លោកបានប្រាប់អ្នកសម្ភាសន៍ក្នុងកម្មវិធីព័ត៌មានរបស់ទូរទស្សន៍ Fox News នៅពេលសួរដោយផ្ទាល់អំពីវិបត្តិសេដ្ឋកិច្ចដែលអាចកើតមាននៅឆ្នាំ២០២៥ ថា លោកស្អប់ការទស្សន៍ទាយរឿងបែបនេះ។

លោកបាននិយាយថា មានរយៈពេលនៃការផ្លាស់ប្តូរមួយ ព្រោះអ្វីដែលយើងកំពុងធ្វើគឺធំណាស់ យើងកំពុងនាំយកទ្រព្យសម្បត្តិត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញ ដោយលោកបានបន្ថែមថា វាត្រូវការពេលវេលាបន្តិច ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់លោក Trump លោក Howard Lutnick មានភាពច្បាស់លាស់ជាងនេះ នៅពេលត្រូវបានសួរកាលពីថ្ងៃអាទិត្យអំពីលទ្ធភាពនៃការធ្លាក់ចុះសេដ្ឋកិច្ច។

លោកបានប្រាប់កម្មវិធី"Meet the Press" របស់ទូរទស្សន៍ NBC នៅពេលសួរថាតើជនជាតិអាមេរិកគួរតែទប់ទល់នឹងការធ្លាក់ចុះដែរឬទេ ថា ពិតជាមិនចាំបាច់ទេ។

ការគំរាមដំឡើងពន្ធលើទំនិញជាថ្មី របស់ Trump លើប្រទេសកាណាដា ម៉ិកស៊ិក ចិន និងប្រទេសដទៃទៀត បានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកស្ថិតក្នុងភាពចលាចល ហើយអ្នកប្រើប្រាស់មិនច្បាស់ថាតើឆ្នាំនេះនឹងនាំមកនូវអ្វីសម្រាប់ប្រជាជនអាមេរិក។

ប្រជាពលរដ្ឋអាមេរិក ភាគច្រើនរំពឹងថាអតិផរណានឹងកើនឡើងខ្ពស់ថែមទៀត កើតចេញពីការដំឡើងពន្ធរបស់លោក Trump។ ក្រុមសេដ្ឋវិទូរួមជាមួយស្ថាប័នស្រាវជ្រាវ Morgan Stanley Research បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ពួកគេរំពឹងថាអតិផរណានៅឆ្នាំ ២០២៥ នឹងហក់ឡើង២,៥ % កើនឡើងពីការព្យាករណ៍កាលពីកន្លងទៅរបស់ពួកគេក្នុងខែធ្នូ២,៣% ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        73
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm