ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​ប្រមូលផ្ដុំ ក្រោយ​បញ្ចប់​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់​ជាតិ ១​ថ្ងៃ​

2021/11/25 02:58:24 am        1.4 K

​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជានឹង​ចាប់ផ្ដើម​ប្រមូលផ្ដុំ​ហ្វឹកហាត់ ក្រោយ​បញ្ចប់​ការប្រកួត​ពានរង្វាន់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់ជាតិ​) ១​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី​២៦ ខែវិច្ឆិកា​ស្អែក ស្របពេល​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រីនឹង​ប្រកួត​ល្ងាច​នេះ រវាង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀងជាមួយ​វិសាខា។​

​តាម​ការបញ្ជាក់​របស់​មន្ដ្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបាន​ឲ្យ​ដឹងថា ក្រុម​ជម្រើសជាតិ​កម្ពុជានឹង​ចាប់ផ្ដើម​ប្រមូលផ្ដុំ​ហ្វឹកហាត់នៅ​ថ្ងៃស្អែក​នេះ ដើម្បី​ត្រៀម​ចូលរួម​ការប្រកួត​ពាន​រង្វាន់ AFF Suzuki Cup 2020 នៅ​ប្រទេស​សិង្ហ​បុរី ដែល​នឹងធ្វើ​ការប្រកួត​ពីថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២១ ដល់​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២២ ខាងមុខ។​ ​តាមរយៈ​នេះ ក្រុម​គោព្រៃ​កម្ពុជាមាន​ពេល​ប្រមូលផ្ដុំ​ហ្វឹកហាត់​ក្នុងស្រុក ៥​ថ្ងៃមុន​ឡើង​យន្ដហោះ​ទៅ​សិង្ហ​បុរី ដែល​ក្រុម​ជម្រើសជាតិ​កម្ពុជានឹងត្រូវ​ចាកចេញ​ពី​មាតុភូមិនា​ថ្ងៃទី​០១-​ធ្នូ ពោលគឺ​មុន​ការប្រកួត​បើកឆាក​ពូ​ល B រយៈពេល ៥​ថ្ងៃដែល​កម្ពុជានឹងត្រូវ​ជួប​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ីនា​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២១ ខាងមុខ។​

​ចំពោះ​សមាសភាព​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​លោក Keisuke Honda និង​គ្រូបង្វឹក​លោក Ryu Hirose បាន​កោះហៅ​កីឡាករ​ចំនួន ៣០​នាក់ដើម្បី​ធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់ និង​ត្រៀម​ការប្រកួត AFF Suzuki Cup 2020 នាពេល​ឆាប់ៗ​ខាងមុខ។​ ​សូម​រំ​លឹកថា បេសកកម្ម​ក្នុងការ​ប្រកួត​ដ៏​ធំ​ប្រចាំ​តំបន់​នេះ កម្ពុជា​ស្ថិតក្នុង​ពូ​ល B ជាមួយ​វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ឡាវ ខណៈ​ពូ​ល A មាន ៥​ក្រុម​ដូចគ្នារួមមាន​ថៃ មី​យ៉ាន់​ម៉ា ហ្វីលីពីន ទី​ម័​រ​ខាងកើត និង​ក្រុម​ម្ចាស់ផ្ទះ​សិង្ហ​បុរី៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Al-Nassr ចាញ់ Al Qadsiah ជាបរាជ័យពីរប្រកួតជាប់គ្នានៅក្របខណ្ឌ Saudi Pro League
2026/01/09 01:37:18 pm        1
លោក គីម កុក មោទនភាពចំពោះកំណើនពលរដ្ឋខ្មែររត់ ១០០គីឡូម៉ែត្រ ក្នុង​ព្រឹត្តិការណ៍ Angkor Ultra trail
2026/01/09 12:49:49 pm        1
ម្ចាស់មេដាយ ៣រូប និងអត្ដពលិកថ្មី ២រូប ត្រៀមប្រកួតជើងឯក AMMA Championship នៅចិន ចុងសប្ដាហ៍នេះ
2026/01/09 11:56:18 am        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា

2026/01/10 07:15:49 pm
​សមត្ថកិច្ចរាជធានី បង្ក្រាបឧក្រិដ្ឋជនជនជាតិចិនមួយក្រុម ពាក់ព័ន្ធការចាប់បង្ខាំងធ្វើទារុណកម្មមនុស្ស និងជំរិតទារប្រាក់
2026/01/10 06:40:41 pm
​ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក៖​ ឯកឧត្តមប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ
2026/01/10 06:12:23 pm
​របាយការណ៍៖ ចំនួនអ្នកស្លាប់កើនឡើងដល់ ៦៥នាក់យ៉ាងតិច នៅក្នុងការតវ៉ា នៅអ៊ីរ៉ង់
2026/01/10 05:41:23 pm
​ការជួបជុំប្រឆាំង ICE ជាងមួយពាន់កន្លែង ត្រូវបានគ្រោងធ្វើឡើង នៅទូទាំងសហរដ្ឋអាមេរិក
2026/01/10 05:35:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/10 10:39:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/07 04:49:54 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/09 09:53:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/10 02:36:07 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am