ប្រជាពលរដ្ឋនៅតែបន្តធ្វើដំណើរទៅទស្សនាកម្សាន្តតំបន់ប្រាសាទតាមាន់ធំ ដែលជា​កេរដំណែល​របស់ខ្មែរ

2025/03/10 08:44:41 pm        105

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី៩ មីនាឆ្នាំ២០២៥នេះ បងប្អូនប្រជាពលរដ្ឋជាច្រើន មកពីតាមបណ្តាលមូលដ្ឋានក្រុងស្រុកទាំងប្រាំ នៃខេត្តឧត្តរមានជ័យ នៅតែបន្តនាំគ្នា ធ្វើដំណើរទៅទស្សនាកម្សាន្តលេង និងផ្តិតយករូបភាពល្អៗ​នៅក្នុងតំបន់រមណីដ្ឋានប្រាសាទតាមាន់ធំ ដែលជា​កេរមរតក​របស់​បុព្វបុរស​ខ្មែរ​បាន​បន្សល់ទុកតាំង​ពី​សម័យបុរាណកាលមកនោះ ។

ប្រជាពលរដ្ឋដែលធ្វើដំណើរមកពីឃុំកោគមន ​បានបង្ហាញនូវចំណាប់​អារម្មណ៍​ថា សម្រាប់រូបគាត់​ក៏ដូចជា​បងប្អូនប្រជាពលរដ្ឋដទៃទៀត បានមកដល់តំបន់ប្រាសាទតាមាន់ធំនេះ ពិតជាមានក្តីរំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ខណៈឃើញមានវត្តមានបងប្អូនកងទ័ព ដែលបានឈរជើងប្រចាំការ នៅក្នុងតំបន់នេះ មានការទទួលរាក់ទាក់​រួសរាយ និងការពារបានយ៉ាងល្អប្រសើរ។

ពលរដ្ឋរូបនេះ បានឲ្យដឹងថា សម្រាប់ការ​មកកម្សាន្ត​នៅក្នុងតំបន់​ប្រាសាទតាមាន់ធំ នេះ​គឺពុំមាន​អ្វីគួរឲ្យមាន​ការបារម្មណ៍​ពីសុវត្ថិភាព និងមានការ​ភ័យក្លាច​ដូចការលើកឡើង​មួយចំនួន​របស់​ក្រុមអគតិជ្រុលនិយមអ្វីនោះទេ។ ផ្ទុយទៅវិញ​ កាល​ដែលពួកគាត់ធ្វើដំណើរ​មកកម្សាន្ត​នៅក្នុងតំបន់​ប្រាសាទតាមាន់ធំនេះ គឺធ្វើឲ្យពួកគាត់មានអារម្មណ៍​ស្រស់ស្រាយ រីករាយ និង​បាន​ស្វែងយល់ពី​វប្បធម៌​ អរិយធម៌ របស់ដូនតាខ្មែរ ដែល​បាន​បន្សល់ទុក​ជាកេរដំណែល​​ប្រាសាទ​ដ៏​អស្ចារ្យ​ល្អផូរផង់នៅលើជួរភ្នំដងរ៉ែកនេះផងដែរ។

សូមបញ្ជាក់ផងដែរថា ចំពោះស្ថានភាព​ទូទៅ​នៅក្នុងតំបន់ប្រាសាទតាមាន់ធំ គឺ​មានសភាពធម្មតា និងមាន​បងប្អូន​ប្រជាពលរដ្ឋជាច្រើន បានធ្វើដំណើរ​មកលេងកម្សាន្ត ដោយ​មិនមាន​អ្វីបារម្មណ៍​នោះទេ ខុសពីអ្វីដែល​ក្រុម​ពួក​ជ្រុល​និយមមួយចំនួន​បាន​ផ្សព្វផ្សាយ​នោះ៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        124
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        108
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm