សហរដ្ឋ​អាមេរិក​នឹង​មិន​ឈរ​នៅ​ស្ងៀម​ទេ បើ​អ៊ីរ៉ង់​ឈាន​ជិត​ដល់​ដំណាក់​កាល​ផលិត​បាន​អាវុធ​នុយក្លេអ៊ែរ

2021/11/25 05:16:39 pm        323

​អាមេរិក៖ លោក Rob Malley ប្រេសិត​ពិសេស​របស់​សហរដ្ឋអាមេរិក​ទទួលបន្ទុក​កិច្ចការ​ប្រទេស​អ៊ីរ៉ង់ បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​មុន​ការ​បន្ត​កិច្ចចរចា​នៅ​សប្ដាហ៍​ក្រោយ ​ស្ដីពី​ការ​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ២០១៥ ឡើងវិញ​ថា សហរដ្ឋអាមេរិក​នឹង​មិន​ឈរ​នៅ​ស្ងៀម​ទេ​ ប្រសិនបើ​អ៊ីរ៉ង់​ឈាន​ជិត​ដល់​ដំណាក់កាល​ផលិត​បាន​អាវុធ​នុយក្លេអ៊ែរ​។

​លោក​បាន​ប្រាប់​វិទ្យុ​សាធារណៈ​ជាតិ​ក្នុង​បទសម្ភាសន៍​មួយ​ថា ប្រសិនបើ​ពួកគេ​ចាប់ផ្ដើម​ឈាន​កាន់​តែ​ជិត​ដល់នោះ​ ពិត​ណាស់​យើង​នឹង​មិន​អង្គុយ​ស្ងៀម​នោះ​ទេ នេះ​បើ​យោង​តាម​ការ​ដក​ស្រង់​ដែល​ចេញផ្សាយ​ដោយ​ទូរទស្សន៍​អាមេរិក​។ ការ​ដក​ស្រង់​នេះ​មិនបាន​បញ្ជាក់​ពី​អ្វី​ដែល​លោក​ចង់​និយាយ​ដោយពាក្យ​ថា ​ឈាន​ចូល​កាន់តែ​ជិត ឬ​ជម្រើស​របស់​សហរដ្ឋអាមេរិក​ក្នុង​ករណី​នោះ​។​ ​កិច្ចចរចា​ដោយ​ប្រយោលរវាង​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់គ្រោង​នឹង​បន្ត​នៅ​ទីក្រុង​វី​យែ​ន​នៅ​ថ្ងៃ​ចន្ទ ទី​២៩​វិច្ឆិកា ជាមួយ​នឹង​សមាជិក​ផ្សេងទៀត​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ២០១៥ រួមមានអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និង​រុស្ស៊ីដែល​បិទ​រវាង​ភាគី​ទាំងពីរ ដោយសារ​ក្រុម​មន្ត្រី​អ៊ីរ៉ង់​បដិសេធ​មិន​ជួប​ដោយ​ផ្ទាល់​ជាមួយ​សម​ភាគី​អាមេរិក​របស់​ពួកគេ​។

​ប្រធានាធិបតី​អាមេរិក​លោក Joe Biden កំពុង​ព្យាយាម​ស្តារ​ឡើង​វិញ​នូវ​កិច្ចព្រមព្រៀង​ ដែល​អ៊ីរ៉ង់​បាន​យល់ព្រម​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ ជា​ថ្នូរ​នឹង​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និង​សហភាព​អឺរ៉ុប​។ អ្នក​កាន់​តំណែង​មុន​របស់​លោក Biden គឺ​លោក Donald Trump បាន​បោះបង់ចោល​កិច្ចព្រមព្រៀង​ក្នុង​ឆ្នាំ២០១៨ និង​បាន​ដាក់​ទណ្ឌកម្ម​ឡើងវិញ​របស់​សហរដ្ឋ​អាមេរិក ដែល​ជំរុញ​ឱ្យ​អ៊ីរ៉ង់​ចាប់ផ្ដើម​រំលោភ​លើ​ដែន​កំណត់​នុយក្លេអ៊ែរ​របស់​ខ្លួន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        178
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        218
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        197

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm