អ៊ីរ៉ង់បដិសេធការចរចាលុបបំបាត់កម្មវិធីនុយក្លេអ៊ែរសន្តិភាព

2025/03/10 10:32:03 pm        108

បេសកកម្មរបស់ប្រទេសអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យថា ការចរចាដើម្បីលុបបំបាត់កម្មវិធីនុយក្លេអ៊ែរដោយសន្តិវិធីរបស់ខ្លួន «នឹងមិនកើតឡើងឡើយ»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បេសកកម្មនេះ បានលើកឡើងថា អ៊ីរ៉ង់អាចនឹងពិចារណាលើការពិភាក្សា ដើម្បីដោះស្រាយការព្រួយបារម្ភលើសកម្មភាពយោធាដែលមានសក្តានុពលនៃសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែបានច្រានចោលការពិភាក្សាណាមួយ ដែលមានគោលបំណងលុបបំបាត់កម្មវិធីនុយក្លេអ៊ែរស៊ីវិលរបស់ខ្លួន។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានប្រាប់បណ្តាញព័ត៌មាន Fox Business ក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃសុក្រថា លោកចង់ចរចាជាមួយអ៊ីរ៉ង់អំពី បញ្ហានុយក្លេអ៊ែរ ហើយបានផ្ញើលិខិតមួយ ទៅកាន់មេដឹកនាំអ៊ីរ៉ង់។ បេសកកម្មអង្គការសហប្រជាជាតិរបស់អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនមិនបានទទួលលិខិតបែបនេះទេ។

ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPOA) ជាមួយប្រទេសមហាអំណាចក្នុងឆ្នាំ ២០១៥ ដោយយល់ព្រមកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។ សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ក្នុងឆ្នាំ ២០១៨ ក្រោមការដឹកនាំរបស់លោក ត្រាំ និងបានដាក់ទណ្ឌកម្មឡើងវិញ ដែលជំរុញឲ្យអ៊ីរ៉ង់កាត់បន្ថយការប្តេជ្ញាចិត្តរបស់ខ្លួន។

កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារកិច្ចព្រមព្រៀងនេះ មានការរីកចម្រើនតិចតួច។ មន្ត្រីអ៊ីរ៉ង់បាននិយាយម្តងហើយម្តងទៀតថា ក្រុងតេអេរ៉ង់ នឹងមិនចរចាក្រោមសម្ពាធ ឬទណ្ឌកម្មទេ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        63
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        54
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm