លោក ស៊ី អំពាវនាវឲ្យយោធាចិនរឹតបន្តឹងវិធានការប្រឆាំងអំពើពុករលួយ

2025/03/10 10:48:55 pm        66

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានអំពាវនាវដល់បណ្ដាមន្ត្រីយោធាជាន់ខ្ពស់ទាំងអស់ ឲ្យលើកកម្ពស់នូវវិធានការត្រួតពិនិត្យ ដើម្បីជួយស៊ើបអង្កេត និងដោះស្រាយករណីនៃអំពើពុករលួយ ជាអាទិភាពចម្បងមួយ ខណៈលោកសម្លឹងដល់ការពង្រឹងការអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស។

យោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានចិន Xinhua កាលថ្ងៃទី៧ ខែមីនា ដោយដកស្រង់សុន្ទរកថារបស់លោក នៅឯសភាប្រជាជនជាតិ ក្នុងទីក្រុងប៉េកាំង បានឲ្យដឹងថា អំឡុងពេលថ្លែងទៅកាន់គណៈប្រតិភូមកពីកងទ័ពរំដោះប្រជាជន និងកងកម្លាំងនគរបាលប្រដាប់អាវុធប្រជាជន លោក ស៊ី បានសង្កត់ធ្ងន់ថា ការត្រួតពិនិត្យគួរតែដើរតួនាទីឲ្យខ្លាំងក្លាជាងនេះបន្ថែមទៀត ក្នុងនោះរួមទាំងដំណើរការសវនកម្មកាន់តែប្រសើរឡើងផងដែរ។

ការលុបបំបាត់អំពើពុករលួយ ក្នុងរដ្ឋាភិបាល គឺជាអាទិភាពចម្បង សម្រាប់លោក ស៊ី ចាប់តាំងពីលោកឡើងកាន់អំណាច ក្នុងឆ្នាំ២០១២។ យុទ្ធនាការប្រឆាំងអំពើពុករលួយ បានឈានទៅដល់ការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ក្នុងចំនួនដ៏ច្រើនបំផុត រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាពិសេស យោធាចិនបានជួបប្រទះនឹងការដកមន្ត្រី និងឧត្តមសេនីយ៍ជាន់ខ្ពស់ជាច្រើនរូប។ 

បើយោងសេចក្ដីរាយការណ៍កាលពីថ្ងៃទី៧ ខែមីនានោះ បានឲ្យដឹងបន្ថែមថា ជាមួយគ្នានេះ លោក ស៊ី ក៏បានអំពាវនាវឲ្យយោធាលើកកម្ពស់ប្រសិទ្ធភាពចំណាយ និងការបែងចែកមូលនិធិ សម្រាប់វិស័យការពារជាតិ។ ក្នុងរបាយការណ៍មួយ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី៥ ខែមីនា ក្រសួងហិរញ្ញវត្ថុចិន បានលើកឡើងថា រដ្ឋាភិបាលក្រុងប៉េកាំង គ្រោងនឹងបង្កើនការចំណាយ ក្នុងវិស័យការពារជាតិប្រហែល ៧,២ភាគរយ ពោលគឺឡើងដល់ប្រហែល ១,៧៨សែនកោដិយន់ (២៤៥ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៥៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm