កូរ៉េខាងត្បូងប្រឺងប្រែងដោះស្រាយ «ការយល់ច្រឡំ» ជាមួយអាមេរិក ពាក់ព័ន្ធនឹងអត្រាពន្ធ

2025/03/10 11:22:26 pm        60

ប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូង កំពុងស្វែងរកដំណោះស្រាយជាមួយសហរដ្ឋអាមេរិក ចំពោះការយល់ច្រឡំណាមួយ ជុំវិញពន្ធគយ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump ថ្មីៗនេះ បានជ្រើសរើសកូរ៉េខាងត្បូង សម្រាប់ការអនុវត្តពន្ធខ្ពស់។

កាលពីសប្តាហ៍មុន អំឡុងសុន្ទរកថាទៅកាន់សភាអាមេរិក លោក Trump ដែលបានប្រាប់ក្រុមសេដ្ឋកិច្ចរបស់លោកឲ្យរៀបចំផែនការពន្ធបិដិការ (ការដាក់ពន្ធតបតវិញ) នៅដើមខែមេសា បានលើកឡើងថា ពន្ធជាមធ្យមរបស់កូរ៉េខាងត្បូង គឺខ្ពស់ជាងសហរដ្ឋអាមេរិក ៤ដង បើទោះបីជាយោធា និងជំនួយផ្សេងទៀត ត្រូវបានទីក្រុងវ៉ាស៊ីនតោន ផ្តល់ដល់សម្ព័ន្ធមិត្តអាស៊ីក៏ដោយ។

ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ប្រធានាធិបតីស្តីទី លោក Choi Sang-mok បានបញ្ជាឲ្យពន្យល់យ៉ាងច្បាស់លាស់ និងហ្មត់ចត់ដល់សហរដ្ឋអាមេរិក អំពីការយល់ច្រឡំណាមួយនៃអត្រាពន្ធរបស់យើងលើការនាំចូលរបស់សហរដ្ឋអាមេរិក»។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងដាក់អត្រាពន្ធខ្ពស់បំផុតទី២ ក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗជាងគេទាំង១៥ របស់សហរដ្ឋអាមេរិក បន្ទាប់ពីប្រទេសឥណ្ឌា។ តែទោះជាយ៉ាងនេះក្ដី ចំពោះការនាំចូលរបស់សហរដ្ឋអាមេរិក ពន្ធគយស្ទើរតែទាំងអស់ត្រូវបានលុបចោលក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ប្រទេសទាំង២ ដែលបានចុះហត្ថលេខាលើកដំបូងក្នុងឆ្នាំ២០១៧ និងបានកែសម្រួលនៅឆ្នាំ២០១៨ អំឡុងអាណត្តិដំបូងរបស់លោក Trump៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm       
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm