អ្នកនាំពាក្យក្រសួងការពារជាតិ៖ការតែងតាំងមុខតំណែងឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹកជាការអនុលោមតាមច្បាប់សុទ្ធសាធ

2025/03/10 11:31:52 pm        148

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា បានប្រ កាសអះអាងថា អះអាងថាការតែងតាំងមុខតំណែងឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹកជាការអនុលោមតាមច្បាប់សុទ្ធសាធ មិនមានអ្វីខុសនោះឡើយ។

 តាមរយៈផេកហ្វេសបុកផ្ទាល់ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានលើកឡើងថានាថ្មីៗនេះ មានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួន ដែលបានបង្កឱ្យមានការភាន់ច្រឡំពាក់ព័ន្ធនឹងការតែងតាំងមុខតំណែងដល់ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

 នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា«ក្នុងនាមអ្នកនាំពាក្យក្រសួងការពារជាតិ ខ្ញុំសូមបញ្ជាក់ជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ការតែងតាំងមុខតំណែងដល់ ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក ជាការអនុវត្តទៅច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលក្នុងនោះមាត្រា២៣ បានកំណត់ថា៖ «នាយករដ្ឋមន្ត្រីលើកសំណើថ្វាយព្រះមហាក្សត្រតែងតាំង ផ្លាស់ប្តូរ និងបញ្ចប់ភារកិច្ចដោយព្រះរាជក្រឹត្យ នូវមុខតំណែងមន្ត្រីជាន់ខ្ពស់ស៊ីវិល យោធិន នៃកងយោធពលខេមរភូមិន្ទ និងមន្ត្រីនគរបាលជាតិដូចខាងក្រោម៖ -ទេសាភិបាល ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា - អគ្គលេខាធិការក្រសួង អគ្គនាយកក្រសួង ឬមុខតំណែងប្រហាក់ប្រហែល អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត - អគ្គរាជទូត ឬមុខតំណែងប្រហាក់ប្រហែល - ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាព- អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង និងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ - អគ្គស្នងការនគរបាលជាតិ មុខតំណែង និងក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់ស៊ីវិល យោធិននៃកងយោធពលខេមរភូមិន្ទ និងមន្ត្រីនគរបាល ជាតិចាប់ពីថ្នាក់ឧត្តមសេនីយ៍ឡើង ត្រូវតែងតាំង ផ្លាស់ប្តូរ និងបញ្ចប់ភារកិច្ចដោយព្រះរាជក្រឹត្យ តាមសំណើ របស់នាយករដ្ឋមន្ត្រី ស្របតាមបទប្បញ្ញត្តិជាធរមាន»។

 ដូច្នេះអ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា«ការតែងតាំងមុខតំណែងដល់ ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក ដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្រ្តី ជាការអនុលោមតាមច្បាប់សុទ្ធសាធ មិនមានអ្វីខុសនោះឡើយ»៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        29
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        237
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm