ចិនប្តេជ្ញាប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បី «បង្រួបបង្រួមដោយសន្តិភាព» ជាមួយកោះតៃវ៉ាន់

2025/03/10 11:44:12 pm        88

ក្រសួងការបរទេសចិន នៅថ្ងៃចន្ទ (ទី១០ ខែមីនា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសចិននឹងប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីសម្រេចបាននូវ «ការបង្រួបបង្រួមមួយប្រកបដោយសន្តិភាព» ជាមួយកោះតៃវ៉ាន់ ប៉ុន្តែនឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារបូរណភាពដែនដីរបស់ប្រទេសចិន។

សូមបញ្ជាក់ថា ប្រទេសចិនទាមទារតៃវ៉ាន់ ដែលជាកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យថា ជាផ្នែកនៃដែនដីរបស់ខ្លួន ទោះបីមានការជំទាស់ពីរដ្ឋបាលទីក្រុងតៃប៉ិក៏ដោយ។ ហើយមេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te និយាយថា មានតែប្រជាជនកោះតៃវ៉ាន់ប៉ុណ្ណោះ ដែលអាចសម្រេចពីអនាគតរបស់ពួកគេបាន។

កាលពីសប្តាហ៍មុន នៅខាងក្រៅកិច្ចប្រជុំសភាប្រចាំឆ្នាំរបស់ចិន រដ្ឋមន្ត្រីការបរទេស លោក Wang Yi បានប្រាប់អ្នកសារព័ត៌មានថា កោះតៃវ៉ាន់នឹងមិនក្លាយជា «ប្រទេសមួយ» នោះទេ ហើយការគាំទ្រដល់ការមាន «ឯករាជ្យរបស់កោះតៃវ៉ាន់» គឺការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។

នៅពេលត្រូវបានសួរអំពីសុន្ទរកថារបស់លោក Wang ពាក់ព័ន្ធនឹងកោះតៃវ៉ាន់ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់ថា ប្រទេសចិន «មានឆន្ទៈ ក្នុងការប្រឹងប្រែងឲ្យអស់ពីលទ្ធភាពរបស់យើង ដើម្បីស្វែងរកនូវលទ្ធភាពនៃការបង្រួបបង្រួមដោយសន្តិភាព ប្រកបដោយភាពស្មោះត្រង់បំផុត»។

តែយ៉ាងណាក្ដី លោកស្រីបានបន្ថែមថា៖ «ក្នុងពេលជាមួយគ្នានេះ ប្រទេសចិននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពដែនដី ហើយប្រឆាំងដាច់ខាត ចំពោះឯករាជ្យរបស់កោះតៃវ៉ាន់ និងការជ្រៀតជ្រែកពីខាងក្រៅ»។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងបានបង្កើនសម្ពាធយោធារបស់ខ្លួន ចំពោះកោះនេះ ក្នុងនោះរួមទាំងរៀបចំសមយុទ្ធជាច្រើនដង ដោយបន្តរក្សាលទ្ធភាពនៃការប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះតៃវ៉ាន់ឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ សហរដ្ឋអាមេរិក គឺជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់របស់កោះតៃវ៉ាន់ បើទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ ប៉ុន្តែមិនមានសន្ធិសញ្ញាការពារដែនកោះនេះឡើយ ដែលមិនដូចប្រទេសជប៉ុន និងកូរ៉េខាងត្បូង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        180
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        220
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm