Liverpool បន្ត​ស្ថិតិ​ឈ្នះ ១០០% ក្នុង​ពូ​ល B ខណៈ​កៅអី​លេខ ២ នៅតែ​បើក​ចំហ​សំរាប់​ ៣​ក្រុម​ខាងក្រោម

2021/11/25 06:07:39 pm        147

​បាល់ទាត់៖ ​ក្រុម​ហង្ស​ក្រហម Liverpool ថ្វីបើ​មាន​កៅអី​នៅ​វគ្គ​បន្ត​ក្តី​នៅតែ​យកឈ្នះ​ក្រុម​ភ្ញៀវ​ព័រទុយហ្កាល់ FC Porto ២-០ បន្ត​ស្ថិតិ​ឈ្នះ ១០០% ក្នុង​ពូ​ល B​។ ​​ក្រុម​ម្ចាស់ផ្ទះ​ហាក់​ចាប់ផ្តើម​មិនបាន​ល្អ​ឡើយ​នៅ​វគ្គ​ទី១ ពោលគឺ​ក្រុម​ភ្ញៀវ Porto មានឱកាស​ពីរលើក​សំខាន់ៗ​តែ​ធ្វើមិនបាន​សំរេច​។​

​​យ៉ាង​ណា​ក្តី​ក្រុម​របស់លោក Jurgen Klopp ត្រូវ​រង់ចាំ​ដល់​នាទី​ទី៥២ ទើប​អាច​រកបាន​គ្រាប់​នាំមុខ​ដោយ Thiago Alcantara មុនពេលដែល Mohamed Salah ធានា​ជ័យជំនះ​នៅ​នាទី​ទី៧០​។ ​​ប្រកួត​នេះ Liverpool ក៏បាន​ទុក​កីឡាករ​សំខាន់ៗ​មួយចំនួន​ឱ្យ​សម្រាក​ផងដែរ​ដូចជា​ខ្សែការពារ Virjil van Dijk, Trent Alexander-Arnold និង Fabinho​។​ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ Liverpool បន្ត​ឈ្នះ ៥ប្រកួត​ពេញ​ក្នុង​ពូ​ល B នេះ​ខណៈ Porto នៅសល់​ឱកាស​អ៊ុត​កៅអី​វគ្គ ១៦ក្រុម​​នៅ​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​។

​​កៅអី​លេខ ២ ក្នុង​ពូ​ល​បាន​បើកចំហបន្ទាប់ពី AC Milan យកឈ្នះ​នៅ​ទឹកដី Atletico Madrid ១-០ ចុង​ម៉ោង​ដោយ Junior Messias មានន័យថា AC Milan ឡើងមក​លេខ ៣ មាន ៤ពិន្ទុ​ស្មើ​ជាមួយ Atletico Madrid ដែល​នៅក្រោម​គេ​ខណៈ Porto ឈរ​លេខ ២ មាន ៥ពិន្ទុ​។ ​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល AC Milan ត្រូវ​ជួប Liverpool ខណៈ Porto ទទួល Atletico Madrid៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm