សម្តេចធិបតី៖ សង្គមដែលលើកកម្ពស់អ្នកសរសេរ និងអ្នកអាន​នឹងជួយ​លើក​កម្ពស់​ដល់​ពុទ្ធិ​បញ្ញាញាណ

2025/03/11 03:46:36 pm        514

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកថាទិវាអំណាន ​គឺ​ជា​ការ​លើក​កម្ពស់​អ្នកអាន និងអ្នកសរសេរ ខណៈសង្គមមួយដែលលើកកម្ពស់អ្នកសរសេរ និងអ្នកអាននេះ គឺ​ជា​ការ​លើកស្ទួយ ដល់ពុទ្ធិបញ្ញាញាណ និងគាំទ្រដល់​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ប្រកប​ដោយ​ចីរភាព។

តាមរយៈឆាណែលតេលេក្រាម និងហ្វេសបុកនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងថា សូមអបអរសាទរ ទិវាជាតិអំណាន ខួបលើកទី១០ ក្រោម​ប្រធាន​បទ «ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម»។ សម្តេចធិបតី នាយករដ្ឋ​មន្រ្តី​បាន​បញ្ជា​ក់​ថា«ការប្រារព្ធទិវាជាតិអំណាននេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអាន និង​ការ​សរសេរ​។ សង្គមមួយដែលលើកកម្ពស់អ្នកសរសេរ និងអ្នកអាននឹង​ជួយ​លើក​កម្ពស់​ដល់ពុ​ទ្ធិ​បញ្ញា​ញាណ ​ដែលគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព»។

សូមបញ្ជាក់ថារាល់ថ្ងៃទី១១ ខែមីនា ត្រូវបាន​រាជ​រដ្ឋាភិបាល​កំណត់​យក​ជា​ថ្ងៃ​ទិវា​ជាតិ​អំណាន​នៅ​ព្រះរាជា​ណា​ចក្រកម្ពុជា ខណៈការបង្កើតទិវាអំណាននេះ គឺក្នុងគោលបំណងរំឭកដល់វីរភាព និង​គុណូប​ការៈ​ដ៏​ថ្លៃ​ថ្លារបស់សម្តេច ព្រះសង្ឃរាជ ជួន ណាត ដែលបានខិតខំតស៊ូ ពុះពារការពារ​មរតក​វប្បធម៌ អក្សរសាស្ត្រខ្មែរ និងក្នុងគោលបំណងបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើក​កម្ពស់​សមត្ថ​ភាពអាន ការតែងនិពន្ធ និងការស្រាវជ្រាវ សំដៅរួមចំណែកការពារ និងលើក​កម្ពស់​វប្បធម៌ អរិយធម៌ខ្មែរ ព្រមទាំងពង្រីកចំណេះដឹងដល់ពលរដ្ឋកម្ពុជាគ្រប់រូបជាដើម។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញសិស្សានុសិស្ស យុវជន យុវនារីកម្ពុជា ជា ច្រើន​បាន​នាំគ្នាអានសៀវភៅតាមរយៈការតាំងពិពរណ៍សៀវភៅកន្លែងផ្សេងៗគ្នា ទាំងក្នុងរាជ​ធានី​ភ្នំពេញ និងតាមបណ្តាខេត្តនានា។ ដោយឡែកសម្រាប់ទិវាជាតិអំណានលើកទី១០ បាន​ប្រារព្ធ​ឡើង​នៅ​វិទ្យាស្ថានបច្ចេកវិទ្យារយៈពេលពេលបួនថ្ងៃ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១ ខែមីនា ក្រោម​ប្រធានបទ​​ «ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម»។ នៅក្នុងទិវានោះ ក៏​មាន​ការ​ដាក់​តាំង​ពិព័រណ៍​សៀវ​ភៅ​ប្រមាណ១០០ស្ដង់ផងដែរ ដើម្បីលើកកម្ពស់ការអាន និងការសរសេរ​នៅ​កម្ពុជា​៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        141
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        120
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm