អ្នកគាំទ្ររបស់លោក Duterte ចេញតវ៉ានៅក្រៅមូលដ្ឋានទ័ពអាកាសហ្វីលីពីន បន្ទាប់ពីការចាប់ខ្លួន

2025/03/11 09:29:46 pm        85

ហ្វូងអ្នកគាំទ្ររបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានប្រមូលផ្តុំគ្នាតវ៉ាយ៉ាងច្រើនកុះករនៅខាងក្រៅមូលដ្ឋានទ័ពអាកាស ជាទីដែលអតីតមេដឹកនំារូបនេះកំពុងត្រូវបានឃុំខ្លួននៅថ្ងៃអង្គារ (១១ មីនា) នេះ បន្ទាប់ពីលោកត្រូវបានចាប់ខ្លួនក្រោមដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ជុំវិញបទចោទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

អាជ្ញាធរបានបង្កើនសន្តិសុខយ៉ាងខ្លាំង ដោយមាននគរបាលរាប់សិបនាក់យាមនៅមូលដ្ឋានទ័ពអាកាស Villamor ខណៈក្រុមអ្នកគាំទ្ររបស់លោក Duterte បានប្រមូលផ្តុំគ្នាបាតុកម្ម និងស្រែកពាក្យតវ៉ាប្រឆាំងនឹងការចាប់ខ្លួននោះ។

ការិយាល័យរបស់លោកប្រធានាធិបតី Ferdinand Marcos Jr បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅពីថ្ងៃអង្គារថា លោក Duterte រងដីកាចាប់ខ្លួនរបស់នគរបាលអាំងទែប៉ូ Interpol នៅពេលលោកទៅដល់អាកាសយានដ្ឋានសំខាន់របស់ទីក្រុងម៉ានីល ហើយកំពុងស្ថិតក្នុងការឃុំឃាំង។

ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីលោក Duterte បានរិះគន់ ICC ជាច្រើនឆ្នាំមកហើយ ចាប់តាំងពីលោកបានដកហ្វីលីពីនជាឯកតោភាគីចេញពីសន្ធិសញ្ញាទីក្រុងរ៉ូម របស់តុលាការពិភពលោកមួយនេះក្នុងឆ្នាំ២០១៩ ខណៈ ICC បានចាប់ផ្តើមពិនិត្យមើលការចោទប្រកាន់ ជុំវិញការសម្លាប់ក្រៅប្រព័ន្ធតុលាការទ្រង់ទ្រាយធំក្នុងការបង្រ្កាបគ្រឿងញៀន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        93
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        82
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm