ផ្លូវលំក្រាលខ្សាច់ភ្នំប្រវែងជាង១១គីឡូម៉ែត្រនៅខេត្តស្វាយរៀងត្រូវបានក្រុមការងារស្ថាបនាសម្រេចជាង៥០%ត្រៀមដាក់ឲ្យពលរដ្ឋប្រើប្រាស់

2025/03/11 10:15:20 pm        66

ស្វាយរៀង ៖ ផ្លូវលំជនបទក្រាលខ្សាច់ភ្នំប្រវែង១១គីឡូ៤៧៥ម៉ែត្រ និងលូរំដោះទឹក ចំនួន ១១កន្លែង ស្ថិតនៅភូមិចំនួន ៩ របស់ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងប្រើប្រាស់មូលនិធិឃុំឆ្នាំ២០២៤ បច្ចុប្បន្នក្រុមការងារស្ថាបនាសម្រេចបានជាង៥០%នឹងដាក់ឲ្យពលរដ្ឋប្រើប្រាស់នៅមុនរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

 លោកភោគ វណ្ណថន មេឃុំក្រោលគោ ស្រុកស្វាយជ្រំបានបញ្ជាក់ប្រាប់ទូរទស្សន៍ BTVនៅថ្ងៃទី១០ខែមិនា ឆ្នាំ២០២៥ នេះថា ឃុំក្រោលគោនៅឆ្នាំ២០២៤កន្លងទៅនេះ រាជរដ្ឋាភិបាលតាមរយះរដ្ឋបាលខេត្តបានវិភាគថវិកាចំនួន ៣០៩លាន៦សែន៨ម៉ឺន៨ពាន់៥០០រៀល សម្រាប់ស្ថាបនាផ្លូវ ក្រាលខ្សាច់ភ្នំខ្នងលើទទឹងផ្លូវ៥ម៉ែត្រទាំង៩ខ្សែបណ្ដោយប្រវែង១១គីឡូ៤៧៥ម៉ែត្រ បច្ចុប្បន្នសម្រេចបាន៥០%  ។ លោកបានបញ្ជាក់បន្ថែមថាកត្តាដែលការងារស្ថាបនាផ្លូវមានការយឺតដោយគម្រោងរដ្ឋបាលឃុំបានដាក់អោយក្រុមការងារដេញថ្លៃក្នុងអំឡុងខែ១០.១១ ឆ្នាំ២០២៤  គឺជ្រុលពេល ពេលដែលត្រូវធ្វើ តំបន់នោះប្រឈមទឹកលិចក្រុមការងារយកអាចម៏មិនបានទើបការងារអូសបន្លាយពេលរហូតដល់ខែ៣ឆ្នាំ២០២៥បែននេះ ។

ជុំវិញរដ្ឋបាលឃុំក្រោលគោស្ថាបនាផ្លូវ តំណាងពលរដ្ឋ ភូមិ ឃួច បានមានចំណាប់អារម្មណ៏ ដោយសំដែងនូវការសប្បាយរីករាយ និងគោរពថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល ផ្តល់និងវិភាជថវិកាតាមរយះមូលនិធិឃុំប្រចាំឆ្នាំយកមកស្ថាបនាផ្លូវចូលមកភូមិរបស់ពួកខ្ញុំ ដែលសកម្មភាពទាំងអស់នេះគឺជាការយកចិត្តទុកដាក់គិតគូរនិងតម្កល់ផលប្រយោជន៍ពលរដ្ឋនៅតាមមូលដ្ឋាន សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រតាមរយៈបង្ខិតតំបន់ផ្សេងៗឲ្យនៅជិតក្នុងការរួមចំណែកប្រាស្រ័យទំនាក់ទំនងក្នុងការធ្វើដំណើរនិងផ្លាស់ប្ដូរទំនិញ ខណៈដែលនៅតំបន់នេះពុំមានទាន់មានផ្លូវល្អប្រើប្រាស់។សំឡេង....

សូមបញ្ជាក់ថាផ្លូវក្រាលខ្សាច់ភ្នំជាង១១គីឡូម៉ែត្រនេះ ដែលរដ្ឋបាលឃុំ ស្ថាបនាឆ្លងកាត់ចូលទៅភូមិចំនួន៩របស់ឃុំ រួមមានភូមិបន្លាស្អិតប្រវែង ២ពាន់៨៥០ ម៉ែត្រ និងដាក់លូចំនួន៤កន្លែង ភូមិឆ្លងប្រវែង ១ពាន់៤០០ម៉ែត្រនិងដាក់លូ៤កន្លែង ភូមិព្រៃញយប្រវែង ៩ពាន់២៥០ ម៉ែត្រ ភូមិឬស្សីជួរខាងត្បូងប្រវែង១ពាន់៣០០ម៉ែត្រ ភូមិឬស្សីជួរខាងជើងប្រវែង២ពាន់ម៉ែត្រ ភូមិបឹងរ៉ៃខាងជើងប្រវែង៥០០ម៉ែត្រ ភូមិឬស្សីទទឺងប្រវែង១ពាន់ម៉ែត្រ និងភូមិ ឃួច ប្រវែង៤៥០ម៉ែត្រ ។ ដោយ ៖ ភា សារិទ្ធ

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm