ប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ចុះសួរសុខទុក្ខ និងចែកអំណោយដល់សិស្សានុសិស្ស នៅស្រុកជ័យសែន

2025/03/11 11:14:00 pm        159

ខេត្តព្រះវិហារ៖ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ដឹកនាំដោយលោកជំទាវ សុខា គងពិសី ជាប្រធានកិត្តិយសសមាគម និងមានការចូលរួមពីឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយជាសម្ភារៈសិក្សា និងថវិកា ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាស្រែវាល និងសាលាបឋមសិក្សាភ្ញាក់រំលឹក ស្ថិតក្នុងឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។

លោកជំទាវ សុខា គងពិសី បានថ្លែងពីក្ដីរំភើបរីករាយដែលបានមកជួប និងចែករំលែកនូវទឹកចិត្ត​សប្បុរសធម៌​ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ។ ​លោកជំទាវ ​បានសង្កត់ធ្ងន់ថា ការអប់រំ​គឺជាគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍ​ប្រទេសជាតិ។ ដូច្នេះ​សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍​ខេត្តព្រះវិហារ នឹងបន្តខិតខំប្រឹងប្រែងក្នុងការគាំទ្រ និងលើកកម្ពស់វិស័យអប់រំ​នៅកម្ពុជា។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរចំពោះសមាគមនារីកម្ពុជា ដើម្បីសន្តិភាព ​និងអភិវឌ្ឍន៍​ខេត្តព្រះវិហារ ​ដែលបានរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ។ ឯកឧត្តម បានកោតសរសើរ​ចំពោះការ​ខិតខំ​ប្រឹងប្រែង​របស់​លោកជំទាវ សុខា គងពិសី និង​សមាជិកសមាគមទាំងអស់​ ដែលបានយកចិត្តទុកដាក់លើការអប់រំ និង​សុខុមាលភាព​របស់​សិស្សានុសិស្ស និងអាណាព្យាបាល។ ​ឯកឧត្តម ​បានបន្ថែមថា កម្មវិធីនេះមិនត្រឹម​តែជាការផ្តល់​អំណោយប៉ុណ្ណោះទេ​ ប៉ុន្តែវាក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់រាជរដ្ឋាភិបាល​ចំពោះការអប់រំ និងការអភិវឌ្ឍន៍ធនធានមនុស្សផងដែរ។

ជាមួយគ្នានេះ​ ឯកឧត្តមបានណែនាំដល់គណៈគ្រប់គ្រងសាលា ​និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ឱ្យ​ធ្វើការត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំនូវស្ថានភាពហេដ្ឋារចនាសម្ព័ន្ធរបស់សាលា ហើយ​ត្រូវកំណត់​ឱ្យបានច្បាស់លាស់នូវចំណុចដែលត្រូវការជួសជុល ​ឬកែលម្អដូចជា​ ដំបូល បង្គន់​អនាម័យ បន្ទប់រៀន និងបរិវេណសាលាទាំងមូល។ ឯកឧត្តមបានបញ្ជាក់ថា ការកែលម្អហេដ្ឋា​រចនាសម្ព័ន្ធសាលារៀន មិនត្រឹមតែធ្វើឱ្យបរិយាកាសសិក្សាកាន់​តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងអនាគតរបស់​សិស្សានុសិស្សផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm