ទីភ្នាក់ងារព័ត៌មាន៖ ប្រធានាធិបតីបណ្តោះអាសន្ន អះអាងថា ទាហាន ២០០នាក់ បានស្លាប់ នៅភាគខាងលិចស៊ីរី

2025/03/11 11:35:31 pm        43

ប្រធានាធិបតីបណ្តោះអាសន្នរបស់ស៊ីរីលោក Ahmed al-Sharaa បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ អំពីព័ត៌មានពីការស្លាប់សមាជិកកងកម្លាំងសន្តិសុខចំនួន ២០០ នាក់ នៅក្នុងការប៉ះទង្គិចគ្នា ជាមួយអ្នកគាំទ្រប្រដាប់អាវុធរបស់អតីតមេដឹកនាំស៊ីរី លោក បាសា អាល់អា     សាដ   ( Bashar Assad) នៅភាគខាងលិចនៃប្រទេសនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាននេះ លោក al-Sharaa បាននិយាយថា សមាជិកនៃកងកម្លាំងសន្តិសុខចំនួន ២០០នាក់ ត្រូវបានសម្លាប់ នៅក្នុងភាពចលាចល ខណៈដែលបដិសេធមិននិយាយអំពីចំនួនអ្នកស្លាប់សរុប ដែលកំពុងរង់ចាំការស៊ើបអង្កេត ដែលនឹងធ្វើឡើងដោយគណៈកម្មាធិការឯករាជ្យមួយ»។ កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតី បានបង្កើតគណៈកម្មាធិការឯករាជ្យមួយ ដែលមានសមាជិកចំនួន ៧រូប ដើម្បីស្វែងរកមូលហេតុនៃការកើនឡើងនៃអំពើហិង្សា នៅក្នុងខេត្តជាប់មាត់សមុទ្រ ស៊ើបអង្កេតឧក្រិដ្ឋកម្ម និងនាំខ្លួនអ្នកទទួលខុសត្រូវ មកកាត់ទោស។

មេដឹកនាំស៊ីរីរូបនេះ បានសន្យាថា អ្នកទាំងអស់ដែលជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តក្នុងអំឡុងពេលថ្ងៃនៃការប៉ះទង្គិចគ្នាប្រឆាំងនឹងជនស៊ីវិល ដែលភាគច្រើនរស់នៅក្នុងសហគមន៍ជនភាគតិច អាឡាវីត(Alawite) នឹងត្រូវបានផ្តន្ទាទោស។ 

សារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តីលោកប្រធានាធិបតី ដែលបាននិយាយថា៖«ប្រទេសស៊ីរី គឺជានីតិ   រដ្ឋ។ ច្បាប់នឹងដាក់ទោសដូចគ្នាចំពោះអ្នកប្រព្រឹត្តបទល្មើស»។ លោក al-Sharaa បានសង្កត់ធ្ងន់ថា៖   «យើងបានប្រយុទ្ធ ដើម្បីការពារអ្នកដែលត្រូវបានគេជិះជាន់ ហើយយើងនឹងមិនទទួលយកការបង្ហូរឈាមណាមួយ ដោយអយុត្តិធម៌ ឬដោយគ្មានការដាក់ទណ្ឌកម្ម ឬការទទួលខុសត្រូវឡើយ ទោះបីក្នុងចំណោមអ្នកដែលជិតស្និទ្ធបំផុតជាមួយយើង ក៏ដោយ»។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        52
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        51
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm