ប្រមុខរដ្ឋាភិបាលយោធាហ្គាបុង នឹងជួបគូប្រជែងដ៏សំខាន់ចំនួន ៣រូប ក្នុងការបោះឆ្នោតខែមេសា

2025/03/11 11:40:15 pm        54

មេដឹកនាំយោធារបស់ប្រទេសហ្គាបុងលោក Brice Oligui Nguema នឹងជួបគូប្រជែងចំនួន ៣រូប ក្នុងនោះ មានអតីតនាយករដ្ឋមន្ត្រីផងដែរ នៅក្នុងការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី ១២ ខែមេសា របស់ប្រទេសនេះ។ នេះយោងតាមបញ្ជីឈ្មោះបេក្ខជន។

លោក Alain-Claude Bilie By Nze ដែលជានាយករដ្ឋមន្ត្រីចុងក្រោយ នៅក្រោមអតីតប្រធានាធិបតីលោក ដែលត្រូវបណ្តេញចេញពីតំណែង លោក Ali Bongo Ondimba ត្រូវបានគេចាត់ទុកថា ជាគូប្រជែងដ៏មានសក្តានុពលបំផុតចំពោះលោក Oligui ដែលបានដឹកនាំរដ្ឋប្រហារយោធា ដោយបានបញ្ចប់ការគ្រប់គ្រងគ្រួសាររបស់លោក Bongo រយៈពេល ៥៥ឆ្នាំ។

មេធាវី និងជាអធិការកិច្ចពន្ធ លោក Joseph Lapensee Essingone និងលោកវេជ្ជបណ្ឌិត Stephane Germain Iloko Boussengui មានឈ្មោះនៅក្នុងបញ្ជីបេក្ខជនចុងក្រោយ។

រដ្ឋមន្ត្រីមហាផ្ទៃលោក Hermann Immongault បាននិយាយថា ជនជាតិហ្គាបុង ចំនួន ២៣រូប បានបង្ហាញពីបេក្ខភាពរបស់ពួកគេ ដោយមានតែ ៤រូប ប៉ុណ្ណោះ «ត្រូវបានគេចាត់ទុកថា អាចទទួលយកបាន។

លោក Immongault មិនបានបញ្ជាក់លម្អិតពីមូលហេតុនៃការបដិសេធចំនួន ១៩រូប ដែលក្នុងនោះមាន  មេដឹកនាំសហជីព និងសមាជិកព្រឹទ្ធសភាលោក Jean-Remy Yama ផងដែរ។

លោក Oligui ដែលបានប្រកាសកាលពីថ្ងៃទី ០៣ ខែមីនា ថា លោកនឹងឈរឈ្មោះ ជាប្រធានាធិបតី បានសន្យាថា នឹងប្រគល់ការគ្រប់គ្រងអំណាច នៅក្នុងប្រទេសនេះ ឲ្យទៅជនស៊ីវិលវិញ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        68
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        65
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm