មេដឹកនាំហ៊ួទីគំរាមវាយប្រហារ«នាវាដែលទាក់ទងជាមួយអ៊ីស្រាអែល» ប្រសិនបើការរាំងខ្ទប់ជំនួយហ្កាហ្សា នៅតែបន្ត

2025/03/11 11:46:06 pm        54

មេដឹកនាំក្រុមហ៊ួទីនៅប្រទេសយេម៉ែន លោក Abdulmalik al-Houthi បានប្រកាសកាលពីថ្ងៃចន្ទថា ក្រុមរបស់លោកកំពុងរៀបចំប្រតិបត្តិការយោធាប្រឆាំងនឹងនាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ប្រសិនបើជំនួយមនុស្សធម៌ មិនទៅដល់តំបន់ហ្កាហ្សា ក្នុងរយៈពេល ៤ថ្ងៃ ដែលលោកបានកំណត់កាលពីសប្តាហ៍មុន។

លោក al-Houthi បានប្រកាសនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ Al-Masirah របស់ក្រុមនេះថា៖«យើងរក្សា កាលបរិច្ឆេទកំណត់របស់យើងសម្រាប់ការបញ្ជូនជំនួយចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ហើយកងកម្លាំងប្រដាប់អាវុធរបស់យើង បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើប្រតិបត្តិការ»។

មេដឹកនាំក្រុមហ៊ួទី បានចេញឱសានវាទរយៈពេល ៤ថ្ងៃ ដល់អ្នកសម្រុះសម្រួលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីជួយសម្រួលដល់ការបន្តការផ្តល់ជំនួយ ទៅកាន់តំបន់ហ្កាហ្សា។ ឱសានវាទនេះ ត្រូវបានកំណត់ថា នឹងផុតសុពលភាព នៅថ្ងៃអង្គារនេះ។

ក្រុមហ៊ួទីដែលគ្រប់គ្រងភាគច្រើននៃភាគខាងជើងនៃប្រទេសយេម៉ែន រួមទាំងរដ្ឋធានី Sanaa បានបើកការវាយប្រហារដោយយានដ្រូន និងរ៉ូកែតប្រឆាំងនឹងនាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល នៅក្នុងសមុទ្រក្រហម និងទីក្រុងអ៊ីស្រាអែល ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣ ដោយបង្ហាញការគាំទ្រដល់ប៉ាឡេ   ស្ទីន ចំពេលមានជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលកំពុងបន្ត។

ជាការឆ្លើយតប អ៊ីស្រាអែលបានវាយប្រហារសងសឹកទៅលើទីតាំងយោធារបស់ក្រុមហ៊ួទី ក្នុងទីក្រុង Sanaa និងទីក្រុងកំពង់ផែសមុទ្រក្រហម Hodeidah។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        67
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        58
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm