រុស្ស៊ីចោទចក្រភពអង់គ្លេសថា បង្កឲ្យមានសង្គ្រាមលោកទាំង ២លើក ក្រោយបណ្តេញអ្នកការទូត ២រូប

2025/03/12 12:04:17 am        73

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេស (SVR) របស់រុស្ស៊ី បានចោទប្រកាន់ចក្រភពអង់គ្លេសថា ជា «អ្នកជំរុញដ៏ធំ» ដែលនាំឲ្យមានជម្លោះពិភពលោក។

ពាក្យនេះបានកើតមានឡើងបន្ទាប់ពីជនជាតិអង់គ្លេស ២នាក់ ត្រូវបានបណ្តេញចេញពីទីក្រុងមូស្គូ ក្រោយត្រូវបានចោទប្រកាន់ពីបទ «ចារកម្ម»។ វិមានក្រឹមឡាំងបានដកហូតការទទួលស្គាល់ជាផ្លូវការរបស់ពួកគេ ចំពោះអ្វីដែលរុស្ស៊ីហៅថា «វត្តមានស៊ើបការណ៍សម្ងាត់ដែលមិនបានប្រកាសប្រាប់ឲ្យដឹង»។

ដោយចែករំលែកសេចក្តីថ្លែងការណ៍ ក្នុងរយៈប៉ុន្មានម៉ោងបន្ទាប់ពីបុគ្គលទាំង ២រូប ត្រូវបានប្រាប់ថា ពួកគេមានពេលត្រឹមតែ ២សប្តាហ៍ប៉ុណ្ណោះ ដើម្បីចាកចេញពីរុស្ស៊ីនោះ SVR បានប្រាប់ថា ដូចដែលយើងបានឃើញហើយ ទីក្រុងឡុងដ្រ៍ សព្វថ្ងៃនេះ ដើរតួជា «អ្នកជំរុញ» ដ៏ធំនៃជម្លោះពិភពលោក ដូចដែលប្រទេសនេះបានបង្កឲ្យមានសង្គ្រាមលោកទាំង ២លើកនៃសតវត្សរ៍ចុងក្រោយនេះ។

ទីភ្នាក់ងារនេះ បានបន្ថែមថា «ក្នុងពេលជាមួយគ្នានេះ អង់គ្លេសខ្លួនឯងផ្ទាល់ ជាក់ស្ដែង កំពុងព្យាយាមមិនពាក់ព័ន្ធនឹងជម្លោះដោយផ្ទាល់ ពោលគឺបង្កបញ្ហា តែខ្លួនឯងមានសុវត្ថិភាព។ វាដល់ពេលដែលត្រូវលាតត្រដាងពីពួកគេ ហើយបញ្ជូនសញ្ញាច្បាស់លាស់ទៅកាន់ក្រុមមនុស្សលាក់ពុត ដោយប្រាប់ពួកឥស្សរជនទាំងនោះថា អ្នកនឹងមិនជោគជ័យនោះទេ»។

ជាមួយគ្នានេះ SVR ក៏បានអះអាងផងដែរថា ចក្រភពអង់គ្លេស «មើលឃើញការគំរាមកំហែងដល់ផលប្រយោជន៍របស់ខ្លួន» ដោយសារទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ត្រូវបានស្តារឡើងវិញ។

នៅមុននេះ វិមានក្រឹមឡាំង បានប្រាប់ថា បុរសអាយុ ៣៤ឆ្នាំ និងស្ត្រីអាយុ ៣២ឆ្នាំ «នឹងត្រូវដកហូតការទទួលស្គាល់ផ្លូវការរបស់ពួកគេ ហើយត្រូវចាកចេញពីប្រទេសរុស្ស៊ី ក្នុងរយៈពេល ២សប្តាហ៍” ។ គេជឿថា បុគ្គលទាំង ២រូប ម្នាក់ជាអ្នកការទូតចក្រភពអង់គ្លេស និងម្នាក់ជាប្តី ឬប្រពន្ធរបស់អ្នកការទូតម្នាក់ផ្សេងទៀត៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm