ធនាគារជាតិ​​នៃកម្ពុជា និងធនាគាររដ្ឋវៀតណាម បន្តកិច្ចសហប្រតិបត្តិការលើវិស័យធនាគារ និងហិរញ្ញវត្ថុ

2021/11/25 08:06:55 pm        524

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានបើកកិច្ចប្រជុំទ្វេភាគី តាមរយប្រព័ន្ធអនឡាញ ជាមួយធនាគាររដ្ឋវៀតណាម ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាព រវាងធនាគារកណ្តាលទាំងពីរ។

កិច្ចប្រជុំទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ បានប្រារព្ធឡើងនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងនោះធនាគារជាតិ នៃកម្ពុជា ដឹកនាំដោយឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារ ជាតិនៃកម្ពុជា ភាគីធនាគាររដ្ឋវៀតណាម ដឹកនាំដោយលោកជំទាវ Nguyen Thi Hong ទេសា​ភិបាល ធនាគាររដ្ឋវៀតណាម។

តាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹង​ថា ៖ កិច្ចប្រជុំទ្វេភាគីនេះ គឺ​តែងតែរៀបចំ​ធ្វើជារៀងរាល់ឆ្នាំ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ​និងទំនាក់ទំនងមិត្តភាព រវាងធនាគារកណ្តាលទាំងពីរ។

ដោយឡែកសម្រាប់កិច្ចប្រជុំលើកនេះ បញ្ហាសំខាន់ដែលបានយកមកពិភាក្សា នឹងផ្លាស់ប្តូរ​យោបល់​គ្នានោះ​ គឺវឌ្ឍនភាពនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា, ​ការអភិវឌ្ឍវិស័យធនាគារ, វិធានការឆ្លើយតប​របស់​ធនាគារកណ្តាលចំពោះឥទ្ធិពលអវិជ្ជមាន​នៃជំងឺកូវីដ-១៩, ការជំរុញការទូទាត់ដោយមិន​ប្រើប្រាស់​ក្រដាសប្រាក់​ និងការពិនិត្យមើលពីវឌ្ឍនភាព ជាមួយនឹងការកំណត់ទិសដៅ​នៃ​កិច្ច​សហប្រតិបត្តិការទ្វេភាគី។

មន្រ្តីរូបនេះ បានឲ្យដឹងទៀតថា ក្រៅពីបញ្ហាសំខាន់ខាងលើកិច្ចប្រជុំបានវាយតម្លៃខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ​រវាង​ធនាគារកណ្តាលទាំងពីរ នាពេលកន្លងមកនេះថា​បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យធនាគារ។

ជាមួយនេះដែរ​ តាមរយះកិច្ចសហប្រតិបត្តិការដ៏ល្អរវាង​វិស័យ​ធនាគារនេះ​ក៏បានរួមចំណែកគាំទ្រ​កំណើន​ពាណិជ្ជកម្ម ការវិនិយោគ ​និងទេសចរណ៍ ​ក្នុងប្រទេសទាំងពីរថែមទៀតផង។

ក្នុងឱកាសនោះលោកជំទាវទេសាភិបាល ធនាគាររដ្ឋវៀតណាម បានសរសើរពីជោគជ័យរបស់​កម្ពុជា​ក្នុងការ​សម្រេចបានការចាក់វ៉ាក់សាំងដ៏ឆាប់រហ័ស នេះវាមិនត្រឹមតែ​បាន​ជួយការពារសុខភាព​ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែនូវបានជួយជំរុញសកម្មភាពសេដ្ឋកិច្ចទៀតផង។

ជាមួយគ្នានេះ លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការដែលធនាគារជាតិនៃកម្ពុជា​បានដាក់​ចេញ​ក្នុងអំឡុងពេលកូវីដ-១៩កន្លងមកនេះថាមានប្រសិទ្ធភាពខ្ពស់និងសម្រេចបានសមិទ្ធផលល្អ ក្នុង​ការរក្សាបានវឌ្ឍនភាពនិងស្ថិរភាពប្រព័ន្ធធនាគារ ព្រមទាំងរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ និងកម្រិតទាបនៃអតិផរណា។

ទន្ទឹមនឹងនេះដែរ ធនាគាររដ្ឋវៀតណាម ក៏បានអបអរសាទរ ចំពោះការដាក់ឱ្យប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ទំនើប ជាពិសេសប្រព័ន្ធបាគង ​ដែលជាប្រព័ន្ធទូទាត់កន្លោងជួយ​ដោះស្រាយ​បញ្ហា​ទូទាត់ឆ្លងគ្រឹះស្ថាន ​និង​ការតភ្ជាប់ជាមួយប្រព័ន្ធទូទាត់ទាំង​ក្នុងស្រុក និងតំបន់។

ថ្លែងក្នុងឱកាសនោះឯកឧត្តម ជា ចាន់តូ បានថ្លែងអំណរគុណចំពោះធនាគាររដ្ឋវៀតណាម ជា​ពិសេស លោកជំទាវ ទេសាភិបាល Nguyen Thi Hong ដែលកន្លងមកបានផ្តល់​កិច្ច​សហប្រតិបត្តិការ​ល្អ​ប្រសើរ​ក្រោមអនុស្សរណៈយោគយល់រវាង​ធនាគារកណ្តាល​ទាំងពីរលើកិច្ច​សហប្រតិបត្តិការ​ទូទៅ, ការត្រួតពិនិត្យធនាគារ ​និងលើការសម្អាតប្រាក់ ​និងហិរញ្ញប្បទានភេរវកម្ម។

ជាមួយនេះដែរ ឯកឧត្តម ទេសាភិបាល ក៏បានថ្លែងអំណរគុណផងដែរដល់ធនាគាររដ្ឋ និង​រដ្ឋាភិបាវៀតណាម​ដែលបានគាំទ្រដល់ការអភិវឌ្ឍ​ធនធាន​មនុស្ស ដោយបានបន្តផ្តល់​អាហា​រូបករណ៍ ​ដល់​មន្ត្រីធនាគារជាតិ​នៃកម្ពុជា​សម្រាប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ​អនុបណ្ឌិត និង​បណ្ឌិតនៅប្រទេសវៀតណាម៕

អត្ថបទ៖ ជា វណ្ណៈ


អត្ថបទដែលទាក់ទង

កម្ពុជាប្រារព្ធទិវាស្តង់ដារពិភពលោកផ្តោតលើតួនាទីស្តង់ដារ លើកកម្ពស់ថាមពលស្អាត និងទ្រទ្រង់បាន
2026/10/20 06:06:51 pm        1
​សម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
2026/10/20 06:01:27 pm        1
កម្ពុជា និងក្រូអាស៊ី ប្តេជ្ញាចិត្តរួមគ្នា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​នៅ​ក្នុង​វេទិកា​ពហុភាគី​នានា
2026/10/20 04:33:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាប្រារព្ធទិវាស្តង់ដារពិភពលោកផ្តោតលើតួនាទីស្តង់ដារ លើកកម្ពស់ថាមពលស្អាត និងទ្រទ្រង់បាន

2026/10/20 06:06:51 pm
​​សម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
2026/10/20 06:01:27 pm
​កងទ័ពអាកាសអែល សាល់វ៉ាឌ័រ ៤នាក់ បាត់ខ្លួន ក្រោយការពួនស្ទាក់វាយប្រហាររបស់ក្រុមអន្ធពាលនៅហៃទី
2026/10/20 05:41:42 pm
​មនុស្ស ១៤នាក់ ស្លាប់ និង ៧នាក់ រងរបួស ក្នុងហេតុការណ៍បាក់អណ្តូងរ៉ែមាសខុសច្បាប់នៅកូឡុំប៊ី
2026/10/20 04:52:03 pm
​កូឡុំប៊ីចាប់ខ្លួនមនុស្ស ៥នាក់ និងរឹបអូសគ្រឿងញៀនបានទម្ងន់ ៣,៥តោន អំឡុងប្រតិបត្តិការនៅការ៉ាអ៊ីប
2026/10/20 04:50:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/19 06:06:55 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/19 05:26:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/20 04:29:24 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/19 06:18:30 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm