មនុស្ស ២នាក់ ត្រូវបានរាយការណ៍ថាស្លាប់ ពេលអ៊ុយក្រែនវាយប្រហារយានដ្រូនលើទីក្រុងម៉ូស្គូ

2025/03/12 01:01:26 am        90

លោក Andrei Vorobyov គឺជាអភិបាលតំបន់ម៉ូស្គូ និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramរបស់លោកថា មនុស្ស ២នាក់ បានស្លាប់នៅព្រឹកទាបភ្លឺថ្ងៃអង្គារនេះ នៅក្នុងការវាយប្រហារយានដ្រូនរបស់អ៊ុយក្រែនលើទីក្រុងម៉ូស្គូ ។

ក្រុមមន្រ្តីរុស្ស៊ី និយាយថា អ៊ុយក្រែនបានបើកការវាយប្រហារយានដ្រូនទ្រង់ទ្រាយធំបំផុតរបស់ខ្លួនលើរដ្ឋធានីរបស់រុស្ស៊ីនៅថ្ងៃអង្គារនេះ ក្នុងនោះយានដ្រូន ៩១គ្រឿង មានគោលដៅតំបន់ម៉ូស្គូ បង្កឲ្យកើតមានអគ្គិភ័យ បិទអាកាសយានដ្ឋាន និងបង្ខំឲ្យជើងហោះហើររាប់សិបវ៉ុលបង្វែរទិសដៅរបស់ខ្លួន ។

ក្រសួងការពារជាតិរុស្ស៊ី និយាយថា យានដ្រូនអ៊ុយក្រែនសរុប ៣៣៧គ្រឿង ត្រូវបានបាញ់ទម្លាក់នៅរុស្ស៊ី រួមទាំងយានដ្រូន ៩១គ្រឿងហោះលើតំបន់ម៉ូស្គូ និងយានដ្រូន ១២៦គ្រឿងហោះលើតំបន់ Kursk ជាទីដែលទាហានអ៊ុយក្រែន បានដកទ័ពចេញវិញ ។

ការវាយប្រហារនៅពេលព្រឹកព្រលឹមទ្រង់ទ្រាយធំនេះដែរ បានកើតមាន ខណៈក្រុមមន្រ្តីអ៊ុយក្រែនត្រៀមជួបជាមួយក្រុមមន្រ្តីសហរដ្ឋអាមេរិកនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីស្វែងរកគ្រឹះសម្រាប់កិច្ចប្រជុំសន្តិភាពនៅក្នុងសង្រ្គាមរយៈពេល ៣ឆ្នាំកន្លងមកនេះ និងស្របពេលដែលកងកម្លាំងរុស្ស៊ី ព្យាយាមឡោមព័ទ្ធទាហានអ៊ុយក្រែនរាប់ពាន់នាក់នៅតំបន់ភាគខាងលិច Kursk របស់រុស្ស៊ី ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        98
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        88
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm