មន្រ្តីជំនាញ៖ ការដំឡើងពន្ធថ្នាំជក់ អាចកាត់បន្ថយអ្នកឆ្លងជំងឺកូវីដ-១៩ និងផលប៉ះពាល់សេដ្ឋកិច្ច

2021/11/25 08:21:22 pm        1.1 K

ភ្នំពេញ ៖ មន្រ្តីជំនាញ បានឲ្យដឹងថា ការដំឡើងពន្ធថ្នាំជក់ ជាវិធានការឈ្នះ-ឈ្នះ កាត់បន្ថយអ្នកឆ្លងជំងឺកូវីដ-១៩ និងផលប៉ះពាល់សេដ្ឋកិច្ចជាតិ។

ក្នុងកម្មវិធីប្រកួតនិយាយសាធារណៈវគ្គ​ផ្ដាច់ព្រ័ត្រ​ ក្រោមប្រធានបទ”វិធានការពន្ធថ្នាំជក់ និងជំងឺកូវីដ-១៩” ស្ថិតនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ នាថ្ងៃទី២៥ខែវិច្ឆិកានេះ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជា បានឱ្យដឹងថា ការ​ដំឡើងពន្ធថ្នាំជក់ ជាវិធានការឈ្នះ-ឈ្នះ ​ដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ​និងសេដ្ឋកិច្ចជាតិ ពោលគឺមិនត្រឹមតែជួយកាត់បន្ថយជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនចំណូលពន្ធរដ្ឋ និងជួយដល់ការអភិវឌ្ឍប្រទេសថែមទៀតផង។

លើសពីនេះ លោកបន្តថា ហេតុផលដែលត្រូវដំឡើងពន្ធគឺដោយសារ អត្រាពន្ធថ្នាំជក់​នៅ​កម្ពុជា​មានកម្រិតទាបខ្លាំងណាស់ ​ត្រឹមតែ២៨% ប៉ុណ្ណោះ បើធៀបទៅនឹងប្រទេសអាស៊ាន​មួយចំនួន​ដែល​មាន​អត្រាពន្ធលើផលិតផលថ្នាំជក់ ​លើសពី៥០% ធៀបនៃតម្លៃបារីលក់រាយ។

សម្រាប់បេក្ខជនជ័យលាភីលេខ១ សយ ស្រីនិច្ច ដែលបានចូលក្នុងកម្មវិធីខាងលើ ​បានឱ្យដឹងដែរថា មូលហេតុដែលចូលរួមកម្មវិធីនេះ ​គឺដើម្បីអប់រំផ្សព្វផ្សាយដល់ពលរដ្ឋ ​និងជាពិសេសយុវវ័យ ឱ្យយល់​ដឹងបន្ថែមទៀតពីផលប៉ះពាល់ដោយសារថ្នាំជក់។

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយរបស់ការអង្គការសហប្រជាជាតិ ​ស្ដីពីការវិនិយោគលើការត្រួត​ពិនិត្យ​ផលិតផលថ្នាំជក់ឆ្នាំ២០១៩​ បានបង្ហាញថា ​កម្ពុជា​នឹង​ទទួល​ចំណូល​ពន្ធបន្ថែម ២៣៥ លានដុល្លារ សហរដ្ឋអាម៉េរិច ​ក្នុងរយៈពេល៥ឆ្នាំខាងមុខ​ និង​ជាង​៩រយលានដុល្លារ​សហរដ្ឋ​អាម៉េរិច ក្នុងរយៈពេល១៥ឆ្នាំខាងមុខ​ ប្រសិនបើប្រទេសកម្ពុជា ដំឡើងពន្ធលើផលិតផលថ្នាំជក់​រហូតដល់ ៧៥%នៃតំលៃបារីលក់រាយ។ យ៉ាងណាក៏ដោយ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា​កំពុង​រៀបចំវិធាន​ការ​ជា​បន្ត​បន្ទាប់ ទាក់ទង​នឹងថ្នាំជក់នេះ៕

អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm