កូនត្រីឆ្ពិនចំនួនពីរម៉ឺនក្បាល ត្រូវបានលែងចូលក្នុងបឹងធម្មជាតិ ក្នុងខេត្តមណ្ឌលគិរីដើម្បីបង្កើនផលត្រី

2021/11/25 08:35:55 pm        586

មណ្ឌលគិរី ៖ អាជ្ញាធរខេត្តមណ្ឌលគិរី កាលពីម្សិលមិញ បានធ្វើពិធីលែងកូនត្រីឆ្ពិនចំនួនពីរម៉ឺនក្បាល ចូលអាងទឹកទំនប់លើ ដែលមានទីតាំងក្នុងភូមិសាស្ត្រក្រុងសែនមនោរម្យ ដើម្បីបំផុសចលនាលែងកូនត្រីនៅគ្រប់ កន្លែងតាមមូលដ្ឋាន និងឲ្យក្លាយជាប្រពៃណី ក្នុងការពញ្ញាក់ស្មារតីអភិរក្សជលផលដល់ប្រជាពលរដ្ឋ ក៏ដូច ជាបង្កើនផលត្រី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាង ។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានលើកឡើងថា ​ដើម្បីគ្រប់គ្រងធនធានធម្មជាតិប្រកប ដោយ​ប្រសិទ្ធភាព និងនិរន្តរភាព ​ត្រូវផ្សារភ្ជាប់ទៅនឹងការធ្វើអាជីវកម្មសមស្រប​ ហើយក៏ត្រូវគិតគូរពីការ អភិរក្សជលផល ​ការដាំដុះព្រៃលិចទឹកឡើងវិញ ​និងការការពារបរិស្ថានជលផល ដែលនេះ​គឺ​ជា​កិច្ចការដ៏សំខាន់ និងមានតម្លៃ សម្រាប់ទ្រទ្រង់ជីវិតមនុស្សសត្វ រុក្ខជាតិ និងជីវចម្រុះផ្សេងៗទៀត​ជា​ច្រើនសម្រាប់បម្រើការប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន ​និងកូនចៅជំនាន់ក្រោយ ជាពិសេសតម្រូវការ​ធនធាន​មច្ឆជាតិ ជាអាហារប្រចាំថ្ងៃ។

ឯកឧត្តម បានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ​ត្រូវចាត់វិធានការឱ្យបានតឹងរឹង​ចំពោះ​បទល្មើស​នេសាទ ត្រូវពង្រឹង ​និងជំរុញសហគមន៍ស្រះជម្រកត្រី ​ដែលបានបង្កើតហើយ នឹង​បន្ត​បង្កើត​​បន្ថែមទៀត​ឱ្យបានច្រើនក្នុងមូលដ្ឋាន ​ជាពិសេសជំរុញឱ្យមានកន្លែងអភិរក្សពូជត្រី​ក្នុង​សហគមន៍​នីមួយៗ ​ត្រូវបន្តកិច្ចសហការជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុងការគ្រប់គ្រងកន្លែង​អភិរក្ស​ជលផល​ឱ្យបានល្អប្រសើរ​ ត្រូវបំផុសលើកទឹកចិត្តដល់វិស័យឯកជន ឱ្យវិនិយោគលើការងារ​ចិញ្ចឹម​ត្រី ​និងចែករំលែកការងារបច្ចេកទេស ​ទៅវិញទៅមក ​ការចិញ្ចឹម ​និងបង្កាត់ភ្ញាស់ប្រភេទត្រីក្នុងស្រុក ដើម្បី​បម្រើឱ្យទីផ្សារ ​និងបង្កើនប្រាក់ចំណូល ​ជួយកាត់បន្ថយការធ្វើនេសាទត្រីក្នុងដែនធម្មជាតិផង និងអនុវត្តយុទ្ធសាស្ត្រភូមិមួយផលិតផលមួយផង។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត​ បានឱ្យដឹងថា​ ការអភិរក្ស ស្រះ​ជម្រក​ត្រី​សហគមន៍​ និងសហគមន៍នេសាទ ​ឆ្នាំ២០២១នេះ​ មាន​សហគមន៍ ​និងស្រះជម្រកត្រីថ្មី ចំនួន៦ រួមមាន ​សហគមន៍ស្រះជម្រកត្រីអូរណំ ​ទំនប់អូរយ៉េះ​ ទំនប់ភ្នំក្រោល ​ទំនប់ម្ជូរង៉ា ទំនប់ពូរ៉ាង និង សហគមន៍ស្រះជម្រកត្រីត្រពាំងស្រែទួយ។ ដោយឡែកសហគមន៍នេសាទ​ មានចំនួនបី គឺ​សហគមន៍នេ សាទអូរច្បារ កែងណយ ​និងសហគមន៍នេសាទសែនកញ្ញា មានទីតាំងនៅស្រុក​កោះញែក ​តែទទួលស្គាល់ ​ដោយក្រសួងកសិកម្ម ​ចំនួនពីរតែប៉ុណ្ណោះ៕

អត្ថបទ៖ អ៊ិត ភីរុណ 

អត្ថបទដែលទាក់ទង

ស្ថាតទូតចិន និងគណៈរដ្ឋមន្ត្រីធ្វើសិក្ខាសាលាអន្តរជាតិអំពី​គំរូនៃ​ការអភិវឌ្ឍរបស់ប្រទេសចិន
2026/08/17 01:22:55 pm        80
សហគ្រិន និងម្ចាស់អាជីវកម្ម កំពុងស្វែងយល់ពី​របាំង​បច្ចេកទេស​នាំចេញ​ផលិតផល​ទៅក្រៅប្រទេស
2026/08/17 01:10:52 pm        131
នគរបាលកម្ពុជាអះអាងថា គ្រឿងញៀនជាង ១តោនច្រកក្នុងប៉ាវអង្ករអក្សរខ្មែរ ដែលសមត្ថកិច្ចឥណ្ឌូនេស៊ីចាប់បាន មិនមែននាំចេញពីកម្ពុជានោះទេ
2026/08/17 01:10:21 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថាតទូតចិន និងគណៈរដ្ឋមន្ត្រីធ្វើសិក្ខាសាលាអន្តរជាតិអំពី​គំរូនៃ​ការអភិវឌ្ឍរបស់ប្រទេសចិន

2026/08/17 01:22:55 pm
​កាមេរូនឈ្នះជើងឯកបាល់ទាត់នារីទ្វីបអាហ្វ្រិក Women’s Africa Cup of Nations ជាលើកដំបូង
2026/08/17 01:19:46 pm
​សហគ្រិន និងម្ចាស់អាជីវកម្ម កំពុងស្វែងយល់ពី​របាំង​បច្ចេកទេស​នាំចេញ​ផលិតផល​ទៅក្រៅប្រទេស
2026/08/17 01:10:52 pm
​នគរបាលកម្ពុជាអះអាងថា គ្រឿងញៀនជាង ១តោនច្រកក្នុងប៉ាវអង្ករអក្សរខ្មែរ ដែលសមត្ថកិច្ចឥណ្ឌូនេស៊ីចាប់បាន មិនមែននាំចេញពីកម្ពុជានោះទេ
2026/08/17 01:10:21 pm
​តំណាងសភាពាណិជ្ជកម្មកម្ពុជា ជំរុញវិស័យឯកជនពង្រឹងសមត្ថភាពលើបច្ចេកវិទ្យា និងចាប់យក​ឧស្សាហកម្ម ៤.០ ឆ្លើយតបសេដ្ឋកិច្ចរបស់កម្ពុជា
2026/08/17 01:00:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/14 12:00:52 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 06:06:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm