ជន​សង្ស័យ​ម្នាក់​ ក្នុងចំណោមបក្ខពួក២នាក់ លួចកាច់.កម៉ូតូមិនសម្រេច​ត្រូវពលរដ្ឋចាប់ ប្រគល់​ឲ្យ​សមត្ថកិច្ច

11/25/2021 01:11 PM        222

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ដែលលួចកាច់សោរ.កម៉ូតូ មួយគ្រឿងមិនសម្រេច ត្រូវប្រជាពលរដ្ឋដេញចាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង ១២ និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ម៉ូតូឈ្មោះ អ៊ុ ស្រី អាយុជាង៥០ឆ្នាំ ​ស្នាក់នៅម្តុំទីតាំងកើតហេតុ មានស្រុកកំណើតក្នុងខេត្តកណ្តាល។ ជនសង្ស័យ មានឈ្មោះ សំ ញ៉ាញ់ ភេទប្រុសអាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួល​ ក្នុងភូមិសាមគ្គីសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ​រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ​មុនពេលកើតហេតុ ជនរង​គ្រោះ​ជា​ម្ចាស់ម៉ូតូម៉ាក ហុងដាឌ្រឹមសង់សេ១២៥ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ 1FP-2668 ទុកចោល​នៅ​ចិញ្ចើម​ផ្លូវ ខណៈពេលនោះ ជនរងគ្រោះបានចុះទៅបត់ជើងតូច ស្រាប់តែពេលនោះ ក៏លេច​មុខ​ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួកម្នាក់ បានមកធ្វើសកម្មភាពលួចកាច់សោរ.កម៉ូតូ តែ​មិន​បានសម្រេច ក៏ត្រូវជនរងគ្រោះឃើញទាន់ស្រែក​ផ្អើល​ឆាឡោថា ចោរៗ ភ្លាមៗនោះ ប្រជាពលរដ្ឋ​នាំគ្នា​ដេញ​តាមចាប់ឃាត់បានម្នាក់ រឺឯម្នាក់ទៀត​បានរត់គេចខ្លួន។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទ៖ កុម្ភះ



អត្ថបទដែលទាក់ទង

អាជ្ញាធរខណ្ឌចំការមនចុះត្រួតពនិត្យទីតាំងអ៉ិនធើណែតបង្កប់ល្បែងស៉ីសង និងបិទភោជនីយដ្ឋានយីហោ ទួគី បង្កសម្លេងរំខានដល់អ្នកជិតខាង
12/07/2021 06:12 PM        1
កម្ពុជា​បញ្ជាក់​ថា រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​រង់ចាំ​សម្រប​សម្រួល​ជាមួយ​ប្រេសិត​ពិសេស​ចាត់​តាំង​ដោយ​ប្រធាន​អាស៊ាន​ថ្មី
12/07/2021 06:12 PM        1
វិស័យ​គណនេយ្យ និង​សវនកម្ម ជា​ក្បាលម៉ាស៊ីន​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​
12/07/2021 06:12 PM        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាជ្ញាធរខណ្ឌចំការមនចុះត្រួតពនិត្យទីតាំងអ៉ិនធើណែតបង្កប់ល្បែងស៉ីសង និងបិទភោជនីយដ្ឋានយីហោ ទួគី បង្កសម្លេងរំខានដល់អ្នកជិតខាង

12/07/2021 06:12 PM
​កម្ពុជា​បញ្ជាក់​ថា រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​រង់ចាំ​សម្រប​សម្រួល​ជាមួយ​ប្រេសិត​ពិសេស​ចាត់​តាំង​ដោយ​ប្រធាន​អាស៊ាន​ថ្មី
12/07/2021 06:12 PM
​វិស័យ​គណនេយ្យ និង​សវនកម្ម ជា​ក្បាលម៉ាស៊ីន​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​
12/07/2021 06:12 PM
​បុរស​ជន​ជាតិ​ខ្មែរ ៣​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​ ពាក់​ព័ន្ធ​នឹង​ការ​រក្សា​ទុក​សារធាតុ​ញៀន និង​អាវុធ​ខុស​ច្បាប់
12/07/2021 05:12 PM
​កម្ពុជាប្ដេជ្ញារួមសហការជាមួយអាស៊ាន ស្វែងរកដំណោះស្រាយឈ្នះ-ឈ្នះ សម្រាប់មីយ៉ាន់ម៉ា
12/07/2021 04:12 PM

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

​អាវុធហត្ថបន្ទាយមានជ័យ៣នាក់រងបួស ក្នុងករណីបង្ក្រាបជនទំនើងថៃនៅក្រុងប៉ោយប៉ែត និងឃាត់ខ្លួនជនបង្ក១៥នាក់
​ឃាត់​ខ្លួន​បុរស​ម្នាក់​ជិះ​រថយន្ត​ស្លាក​លេខ​«នគរបាល» អួត​អាង​ពី​ឥទ្ធិពល​ធ្វើ​ដំណើរ​ក្នុង​តំបន់​បិទខ្ទប់​
​រឿង​ក្មេងពាល​ ជិះឡាន​មកកាប់គេផ្អើលពេញភូមិ ​គំរាមបាញ់​ មិន​មាន​ចំណាត់ការពីអធិការ​ស្រុក​ព្រៃកប្បាស
​ចាប់​ប្រពន្ធខ្លួន ធ្វើជាចំណាប់ ​និងគំរាមសម្លាប់ខ្លួន ​ខណៈសមត្ថកិច្ចនាំទៅធ្វើចត្តាឡីស័ក

ព័ត៌មានវីដេអូ

​តើស្ត្រីមានជំងឺទឹកនោមផ្អែមត្រូវរៀបចំខ្លួនបែបណា ដើម្បីត្រៀមយកបុត្រ ?

10/13/2021 05:10 PM
ប្រមុខ​ការ​ពារជាតិ​កម្ពុជា ​អគុណ​អាមេរិក​ដែល​ជួយ​បណ្តុះបណ្តាល​ជំនាញ​យោធា​កម្ពុជា​ នាពេល​កន្លង​ទៅ
06/08/2021 12:06 PM
សម្តេចតេជោ ហ៊ុន សែន ចាត់តំណាងចុះពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជននៅខេត្តពោធិ៍សាត់
06/05/2021 01:06 PM
ការឆ្លងកូវីដក្នុងក្រុងព្រះសីហនុថមថយបន្តិចក្នុងរយៈពេលចុងក្រោយនេះ ខណៈការចាក់វ៉ាក់សាំងកំពុងដំណើរការ
05/28/2021 02:05 PM
ការអនុវត្តវិធានសុខាភិបាលប្រឆាំងនឹងការឆ្លងជំងឺកូវីដនៅតាមរោងចក្រ នៅមានកម្រិត
05/28/2021 02:05 PM