អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៖ សភាពការណ៍គ្រឿងញៀន​នៅតែស្ថិត​ក្នុង​ភាព​ស្មុគស្មាញ និងគ្រោះថ្នាក់គួរឱ្យព្រួយបារម្ភ

2025/03/12 06:17:14 pm        447

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើងថា សភាពការណ៍​គ្រឿង​ញៀន​ទាំង​ក្នុង​ក្រប​ខណ្ឌ​អន្តរជាតិ និងក្នុងតំបន់ នៅតែមានការវិវត្តប្រែប្រួលយ៉ាងស្មុគស្មាញ និងគ្រោះថ្នាក់ គួរ​ឱ្យ​ព្រួយ​បារម្ភ ខណៈសង្រ្គាមនៅអ៊ុយក្រែន និងមជ្ឈឹមបូព៌ា ជម្លោះប្រដាប់អាវុធនៅមីយ៉ាន់ម៉ា រួម​ទាំង​កត្តា​អស្ថិរភាពនយោបាយនៅលើពិភពលោក និងក្នុងតំបន់ បានធ្វើឱ្យ​ឧក្រិដ្ឋ​ជន​គ្រឿងញៀន​មាន​ឱកាសប​ង្កើន​សកម្មភាពដាំដុះនិងផលិតគ្រឿងញៀន។

ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ​ការងារ​ឆ្នាំ​២០២៥​ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយ​ផែន​ការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុសច្បាប់លើកទី១០ នាព្រឹកថ្ងៃទីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ នៅ​ទីស្ដី​ការ​ក្រសួង​មហាផ្ទៃ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន បានលើកឡើងថា សភាពការណ៍គ្រឿងញៀននាពេលបច្ចុប្បន្ននេះ មានការ​លួច​លាក់​ចរាចរ​សារធាតុគីមីផ្សំខុសច្បាប់ទៅកាន់ទីតាំងផលិតគ្រឿងញៀន ជាពិសេសនៅ​តំបន់​អាមេរិក​កណ្តាល អឌ្ឍចន្ទមាស និងត្រីកោណមាស គឺបានបានរុញច្រាន​ទីផ្សារ​គ្រឿង​ញៀន​កាន់​តែ​រី​ក​ធំ​ជាង​មុន ហើយបរិមាណ​គ្រឿងញៀន​ដែល​បាន​ចាប់​យក​មាន​ការ​កើន​ឡើង​បើ​ធៀប​នឹង​ឆ្នាំ​២០២៣​។

ដោយឡែកសម្រាប់នៅកម្ពុជា ឯកឧត្តមអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​បញ្ជាក់ថា នៅតែបន្តរងការគំរាមកំហែងពីនិន្នាការនៃគ្រឿងញៀនសកល ជាពិសេស​ពី​តំបន់​ត្រី​កោណ​មាស​។ លទ្ធផលនៃកិច្ចប្រតិបត្តិការបង្រ្កាបបង្ហាញថា បទល្មើសគ្រឿងញៀន​ពុំ​មាន​ការ​ថម​ថយ​នោះ​ទេ បើធៀបនឹងឆ្នាំ២០២៣។ ជាក់ស្តែងនៅឆ្នាំ២០២៤ ចំនួនករណីគ្រឿង​ញៀន​ដែល​ បង្ក្រាបបានចំនួន ១០.៦៣០ករណី កើនឡើង ២.៥៦៧ករណី ស្មើរ៣១,៨៤% បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ២០២៣។ ឃាត់ខ្លួនជនសង្ស័យចំនួន២៧.០៧១នាក់ កើន ៣៥,៥៣% , គ្រឿង​ញៀន​ចាប់​យក១៤តោន ៩០៩គីឡូក្រាម កើនឡើង១១ តោន ៩២០ គ.ក្រ ស្មើរ ៣៩៨,៨២% (កើន៤ដង បើធៀបឆ្នាំ២០២៣)។ ដោយឡែកសារធាតុគីមីផ្សំរឹបអូសបានចំនួន ៣៥៤ គីឡូ​ក្រាម ថយចុះ១តោន ១១៥ គ.ក្រ ថយចុះ ៧៦% បើធៀបនឹងឆ្នាំ២០២៣។

ឯក​ឧត្តមមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានលើកឡើងទៀត​ក្នុង​ចំណោម​គ្រឿង​ញៀន​ដែល​បាន​ចាប់​យក​ខាងលើនេះ ជាប្រភេទមេតំហ្វេតាមីន កេតាមីន ហេរ៉ូអ៊ីន និងអ៊ិចស្តាស៊ី មាន​ប្រភព​ពី​តំបន់​ត្រីកោណ​មាស កូកាអ៊ីន មានប្រភពពីអាមេរិកខាងត្បូងនិងអាមេរិកកណ្តាល ហើយកេតា​មីន​ និងអ៊ិចស្តាស៊ីមួយចំនួនមានប្រភពពីតំបន់អឺរ៉ុប៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm