ក្រសួងការងារចុះពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តកម្មវិធី TVET នៅខេត្តកំពង់ស្ពឺ

2025/03/12 06:35:51 pm        157

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឡា វិបុល អនុរដ្ឋលេខាធិការនៃក្រសួងការងារ និង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ(TVET) ចុះពិនិត្យ តាមដាន និងវាយ​តម្លៃ​ការ​អនុវត្ត​កម្ម​វិធី​បណ្តុះ​បណ្ដាល​ជំនាញ​វិជ្ជា​ជីវៈ និងបច្ចេកទេស TVET គ្រប់កម្រិត ជាពិសេសកម្មវិធី TVET ១,៥លាននាក់ នៅវិទ្យាស្ថាន​ពហុ​បច្ចេកទេស ខេត្តកំពង់ស្ពឺ ដើម្បីប្រមូលព័ត៌មាន​ទាក់ទង​នឹង​ការ​រៀបចំ​ដំណើរ​ការ​បណ្តុះ​បណ្តាល​ ការប្រឈម សំណូមពរនានា។

ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និង​បរិវេណ​ជុំវិញគ្រឹះស្ថាន និងការសិក្សារបស់សិស្សតាមថ្នាក់រៀន រោងជាង និងបន្ទប់ពិសោធន៍ ដោ​យ​បានលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រ និង​ត្រូវ​មាន​គោល​ដៅ​ច្បាស់​លាស់​ចំពោះ​ការសិក្សារបស់ខ្លួន។

ទន្ទឹមនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជួបប្រជុំជាមួយនាយក នាយករង គណៈ​គ្រប់​គ្រង​គ្រឹះ​ស្ថាន លោកគ្រូ អ្នកគ្រូ និងមន្ត្រី ដោយឯកឧត្តមបានលើកឡើងថា វិទ្យាស្ថាន​ពហុ​បច្ចេក​ទេស​ខេត្ត​កំពង់​ស្ពឺ អនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស ជាពិសេសកម្មវិធី TVET 1.5M ដែល​បាន​និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិតធនធានមនុស្ស ស្របតាម​តម្រូវ​ការ​ទីផ្សា​រ​ការងារនាពេលបច្ចុប្បន្ន និងឱកាសការងារជូនយុវជន ដូចនេះលោកគ្រូ អ្នកគ្រូ វិទ្យាស្ថាន​ត្រូវ​ផ្តោត​យក​ចិត្តទុកដាក់ និងពង្រឹងការងារ ទាំងវិន័យការងារ យកចិត្តទុកដាក់បង្រៀនសិស្ស ត្រូវ​ពង្រឹង​សមត្ថភាពដើម្បីធានាគុណភាពគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។

ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បាន​ជំរុញ​ដល់​វិទ្យាស្ថាន​ត្រូវ​បន្ត​រៀបចំ​ការ​បណ្តុះ​បណ្តាល​ឱ្យ​កាន់​តែ​ឆ្លើយ​តប​ជាអាទិភាពទៅនឹងតម្រូវការទីផ្សារ និងបន្តសហការជាមួយក្រសួង ស្ថាប័ន និងដៃគូ​ពាក់​ព័ន្ធ ជាពិសេសរដ្ឋបាល រាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីផ្សព្វ​ផ្សាយ​វគ្គ​បណ្តុះ​បណ្តាល​ TVET ១,៥លាននាក់ ឱ្យកាន់តែទូលំទូលាយ និងចំគោលដៅ​ទៅ​តាម​ផែន​ការ​បណ្តុះ​បណ្តាល និងដើម្បីទទួលបានសិស្សចុះឈ្មោះចូលរៀន សិស្សមានកន្លែងចុះធ្វើកម្មសិក្សា និង​មានការងារធ្វើស្របតាមអភិក្រម “រៀនឱ្យចេះ រៀនឱ្យចប់ ឱ្យមានការងារ”៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        145
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm