ខួបលើកទី១៦ នៃការដាក់​បញ្ចូលល្ខោន​ស្រមោល​ស្បែកធំ ​ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី

2021/11/25 02:20:39 pm        517

ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជាកម្ពុជា អបអរខួបលើកទី១៦ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ​នៅថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០០៥ - ថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២១។

ល្ខោនស្រមោលស្បែកធំ គឺជាទម្រង់ល្ខោនមួយ ដែលស្ថិតក្នុងចំណោមល្ខោនដ៏ចំណាស់ និងសក្ការៈនៅក្នុងប្រទេសកម្ពុជា។

ល្ខោនស្រមោលស្បែកធំគឺសម្តែងបានតែរឿងរាមកេរ្តិ៍ ​ដែលជាទេពកថាបុរាណ ដែលមាន​លក្ខណៈ​សក្ការៈ ហើយតាមទំនៀមរៀងមកគេសម្តែងល្ខោនស្រមោលស្បែកធំ តែក្នុងពិធីធំដុំដែល​មាន​លក្ខណៈ​ជា​ជំនឿ​ជា​កិច្ច​ឧទិ្ទស​បួងសួង ​ឬបន់ស្រន់ជាដើម។

ល្ខោនស្រមោលស្បែកធំ ​ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ​វប្បធម៌​អរូបី ​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ នៅថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០០៥។

ឯកឧត្តមបណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់BTV ព័ត៌​មាន​នា​ព្រឹក​នេះ​ថា នៅថ្ងៃនេះ គឺជាថ្ងៃរំលឹកដល់ប្រជាជនខ្មែរយើងទាំងអស់ ជាពិសេសយុវវ័យ​យើង​ត្រូវដឹងថា ​ជាថ្ងៃប្រារព្ធ​ខួប​លើក​ទី១៦​ នៃការដាក់​បញ្ចូលល្ខោន​ស្រមោល​ស្បែកធំក្នុងបញ្ជី​បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ​របស់អង្គការ​យូណេ​ស្កូ ​នៅថ្ងៃទី២៥ ​ខែវិចិ្ឆកា ឆ្នាំ២០០៥ - ថ្ងៃទី២៥ ខែវិចិ្ឆកា ​ឆ្នាំ២០២១។

ឯកឧត្តម បណ្ឌិត គឹម ពីនន់ បានបញ្ជាក់ទៀតថា វិស័យសិល្បៈវប្បធម៌របស់កម្ពុជា ត្រូវតែមានការចូលរួម​គាំទ្រច្រើនណាស់ពីស្រទាប់យុវវ័យ។ ដូច្នេះហើយរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនៅក្នុងទិវាវប្បធម៌ជាតិ ក៏ដូចជាក្នុងមហោស្រព​សិល្បៈ​យុវជនទូទាំងប្រទេស។

ក្នុងនោះសម្តេចនាយក បានលើកឡើងនូវប្រធានបទមួយ ដែលក្រសួងវប្បធម៌ ត្រូវតែរៀបចំធ្វើ​ជា​រៀងរាល់ឆ្នាំនោះ ​គឺយុវជន ដើម្បីវប្បធម៌ជាតិ។ ​ដូច្នេះក្រសួងវប្បធម៌ ​ក៏បានរៀបចំឲ្យមាន​ការ​បណ្តុះ​បណ្តាល​ប្រកួតប្រជែង ​ផ្នែកតស៊ូមតិ​ និងសិល្បៈជាច្រើនទម្រង់ ​ដើម្បីឲ្យយុវវ័យ​ បានដឹងបានស្គាល់​ពី​អត្ត​សញ្ញា​ណ​ជាតិរបស់យើង៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        331
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm