[UPDATE] មនុស្សជាច្រើននាក់ស្លាប់បន្ថែមទៀត ក្រោយនគរបាលវាយប្រហារក្រុមបះបោររំដោះចំណាប់ខ្មាំងនៅប៉ាគីស្ថាន

2025/03/12 08:07:06 pm        107

នគរបាល និងក្រុមបះបោរ បាននិយាយថា ពួកសកម្មប្រយុទ្ធបំបែកខ្លួនបានបំផ្ទុះផ្លូវរថភ្លើង និងបើកការបាញ់ប្រហារលើរថភ្លើងដឹកអ្នកដំណើរនៅភាគនិរតីប្រទេសប៉ាគីស្ថានកាលពីថ្ងៃអង្គារ ១១ មីនាសប្ដាហ៍នេះ សម្លាប់មនុស្ស១០នាក់ និងចាប់ខ្លួនមនុស្សជាច្រើនជាចំណាប់ខ្មាំង និងប្រយុទ្ធជាមួយកងកម្លាំងសន្តិសុខ ដែលកំពុងធ្វើប្រតិបត្តិការជួយសង្គ្រោះ។ ក្រុមបះបោរនិយាយថា ពួកគេកំពុងឃុំខ្លួនមនុស្សចំនួន ២១៤ នាក់ ហើយបានគំរាមចាប់ផ្តើមសម្លាប់ពួកគេ។

ក្រុមសាច់ញ្ញាតិបានប្រមូលផ្ដុំគ្នាយ៉ាងអន្ទះសារនៅស្ថានីយ៍រថភ្លើងក្នុងទីក្រុង Quettaកាលពីថ្ងៃអង្គាររង់ចាំព័ត៌មានពីមនុស្សជាទីស្រឡាញ់របស់ពួកគេ។យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កងកម្លាំងសន្តិសុខរំដោះបានចំណាប់ខ្មាំង ១៥៥នាក់ ចេញពីក្រុមភេរវករដោយជោគជ័យ ពីអ្នកដំណើរប្រមាណ៤៥០នាក់ខណៈក្រុមសកម្មប្រយុទ្ធ២៧នាក់ស្លាប់ ក្រោយប្រតិបត្តិការសង្រ្គោះចំណាប់ខ្មាំងពីការប្លន់រថភ្លើងបានឈានចូលដល់ថ្ងៃទី២ ។ក្នុងនោះមានបុរស ៥៨នាក់ ស្រី៣១ នាក់ និងកុមារ១៥ នាក់ ។ ប្រភពនិយាយថា អ្នកដំណើរដែលរងរបួសចំនួន១៧នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ខណៈកិច្ចខិតខំប្រឹងប្រែងនៅបន្តដើម្បីធានាឱ្យមានការដោះលែងអ្នកដំណើរដែលនៅសេសសល់ដោយសុវត្ថិភាព។

លោកបាននិយាយថា កម្លាំងសន្តិសុខបានបើកប្រតិបត្តិការដ៏ធំ ដោយបន្ថែមថាឧទ្ធម្ភាគចក្រ និងកងកម្លាំងពិសេស ត្រូវបានដាក់ពង្រាយ។ ក្រុមភេរវករ១៦នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការសង្រ្គោះចំណាប់ខ្មាំង។

ក្រុមអាជ្ញាធរមូលដ្ឋាន នគរបាល និងមន្ត្រីផ្លូវដែក បាននិយាយថា រថភ្លើងបានជាប់ក្នុងផ្លូវក្រោមដី ហើយអ្នកបើកបរបានស្លាប់ បន្ទាប់ពីរងរបួសធ្ងន់ធ្ងរ។

កងទ័ពរំដោះ Baloch ដែលជាក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួនបាននិយាយថា ខ្លួនបានបំផ្ទុះផ្លូវរថភ្លើង ហើយ "បានគ្រប់គ្រងរថភ្លើងភ្លាមៗ" ។ ក្រុមនេះបាននិយាយថាខ្លួននឹងប្រហារជីវិតមនុស្ស១០នាក់ជាការឆ្លើយតបចំពោះប្រតិបត្តិការយោធាដែលកំពុងបន្ត៕

អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        4
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm