រដ្ឋមន្រ្ដីក្រសួងអប់រំ៖ សកម្មភាពកាយរឹទ្ធិកំពុងរួមចំណែកប្រែក្លាយកូនខ្មែរឱ្យមានឆន្ទៈការពារជាតិមាតុភូមិ

2025/03/12 08:20:33 pm        312

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង​កីឡា បានមានប្រសាសន៍ ជំរុញឱ្យគ្រឹះស្ថានឧត្តមសិក្សា បង្កើន​ការ​ចលនា​សកម្មភាព​យុវជន​កាយរឹទ្ធិ​ឲ្យបានច្រើន និងមានបុគ្គលិកលក្ខណៈពេញលេញដល់យុវជននិស្សិតកំពុងសិក្សា ខណៈ​​ការងារនេះកំពុងរួមចំណែកយ៉ាងសកម្មប្រែក្លាយពួកគេទៅជា ពលរដ្ឋល្អ ជាពលរដ្ឋសកល និង​មាន​ស្មារតីស្រឡាញ់ជាតិ ការពារមាតុភូមិ និងការអភិវឌ្ឍសង្គមកម្ពុជា ។

នៅក្នុងពិធីបិទវគ្តតម្រង់ទិសកាយរឹទិ្ធកម្ម សច្ចាប្រណិធាន និង​បំពាក់​កន្សែង​ជូន​នូវ​កាយ​រឹទិ្ធ​រៀម​ច្បង នៃកងឯកភាពសាកលវិទ្យាល័យជាតិគ្រប់គ្រង ថ្ងៃទី១២ ខែមីនានេះ ឯកឧត្តម ឧបនាយក​រដ្ឋ​មន្ត្រី ហង់ ជួនណារ៉ុន ក្នុងនាមប្រធានកាយរឹទ្ធិជាតិកម្ពុជា ថ្លែងថា បេសកកម្ម​របស់​កាយ​រឹទិ្ធ​ជាតិ​កម្ពុជា គឺពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាពបំផុត លើការងារ​លើក​កម្ពស់​គុណ​ភាព​អប់រំ ផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋ ដោយកែប្រែទៅជាសាលារៀនគំរូ ចាប់​ពី​ថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ការអប់រំបែបកាយរឹទិ្ធកម្ម ត្រូវដាក់បញ្ចូល​ទៅ​ក្នុង​សកម្មភាព​ក្រៅ​ម៉ោង​សិក្សា ក្នុងការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថ​ល្អរ​បស់​សិស្សនៅតាមសាលារៀនគំរូ ហើយការរៀបចំ “ក្លឹបកាយរឹទិ្ធ” និង “រចនាសម្ព័ន្ធកងល្បាត” នៅ​តាមគ្រឹះស្ថានសិក្សា ចាប់ពីកម្រិតបឋមសិក្សា រហូតដល់កម្រិតឧត្តមសិក្សា គឺពិត​ជា​បាន​ចូល​រួម​ចំណែកក្នុងការបណ្តុះបណ្តាល ការអភិវឌ្ឍបុគ្គលិកលក្ខណៈពេញលេញ និងបំណិន​សតវត្សរ៍​ទី២១ ដល់​យុវជននិងកុមារ ដើម្បីប្រែក្លាយពួកគេទៅជា ពលរដ្ឋល្អ ជាពលរដ្ឋសកល និងមាន​ស្មារតី​ស្រឡាញ់ជាតិ ការពារមាតុភូមិ និងការអភិវឌ្ឍសង្គមកម្ពុជា។

ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ថ្លែងថា បច្ចុប្បន្ននេះ ទូទាំងប្រទេស កាយរឹទិ្ធ​ជាតិ​កម្ពុជា មានសមាជិកសរុប ១៨ម៉ឺន៥ ៣៥៦នាក់ ស្រី ៩ម៉ឺន១ ០៣៨នាក់ ស្មើនឹងជាង​៤៩​ភាគ​រយ ហើយបាននិងកំពុងចូលរួមយ៉ាងសកម្ម តាមរយៈ កម្មវិធីអប់រំក្រៅប្រព័ន្ធ ការអប់រំ​តាម​បែប​កាយ​រឹទិ្ធកម្ម និងបានគាំទ្រយ៉ាង​ពេញ​ទំហឹង​ដល់ក​ម្ម​វិធី​សិក្សា​ក្រៅ​ម៉ោង​បន្ថែម​នៅ​ក្នុង​ស្តង់​ដា​សាលា​រៀន​គំរូ។

ឯកឧត្តម សាស្ត្រាចារ្យ ហោ ប៉េង សកលវិទ្យាធិការសកលវិទ្យាល័យជាតិគ្រប់គ្រង ថ្លែងថា នៅ​ថ្ងៃនេះ មានសិស្សនិស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រងជាង៣០០នាក់ ស្រី២០៥នាក់ បាន​ធ្វើ​សច្ចា​ប្រណិធាន និងបំពាក់កន្សែងចូលជាសមាជិកយុវជនកាយរឹទ្ធិរៀមច្បងជំនាន់ទី៧ ខណៈ​ចាប់​ពី​ឆ្នាំ​២០១២ មកដល់បច្ចុប្បុន្ន នៅក្នុងសកលវិទ្យាល័យជាតិគ្រប់គ្រងទាំងមូល មាន​យុវជន​កាយ​រឹទ្ធិសរុប ១៣១៦នាក់៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm