កងពលតូចដឹកជញ្ជូនលេខ៩៩ ត្រៀមរថយន្តធំៗ​ជិត​៦០​គ្រឿង​សម្រាប់​ដឹក​យុវជន និង​អីវ៉ាន់​រៀប​ចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

2025/03/12 08:54:05 pm        710

កងពលតូចដឹកជញ្ជូនលេខ៩៩ បានត្រៀមរថយន្តរួចជាសម្រេចដើម្បីទុកដឹកមន្រ្តី យុវជន យុវនារី ស.ស.យ.ក និងអីវ៉ាន់សម្រាប់រៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខេត្តសៀមរាប ខណៈ​រាជ​រដ្ឋាភិបាល​ប្រកាសថា នឹងរៀបចំអង្គរសង្រ្កាន្ត នៅឆ្នាំ២០២៥នេះ ឲ្យមានលក្ខណៈទ្រង់ទ្រាយធំ និង​ប្រព្រឹត្តិទៅក្រោមប្រធានបទ «ស្នាមញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»។

លោកឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចដឹកជញ្ជូន លេខ​៩៩ បានថ្លែងប្រាប់ទូរទស្សន៍ប៊ីធីវី ក្រោយ​ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ការងារ​សហភា​ព​សហព័ន្ធ​យុវជន​កម្ពុជា​ (សសយក)នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះថា កងពលតូចដឹក​ជញ្ជូន​លេ​ខ​៩៩ បានត្រៀមរថយន្តខ្នាតធំរួចជាស្រេច ដោយក្នុងនោះ​មាន​រថយន្តប្រ​ភេទ​ទេសចរណ៍​(៤៦​កៅអី​) និងរថយន្តឌួងហ្វេង ដឹកអីវ៉ានចំនួន៥៩គ្រឿង ទុកដឹកជញ្ជូនមន្រ្តី យុវជន​នៅ​ក្នុង​ព្រឹត្តិការណ៍​អ​ង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ។

សូមបញ្ជាក់ថាការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥នេះ ក្រោមប្រធាន​បទ​«ញញឹម​សាទរ​សង្ក្រាន្ត​ឆ្នាំថ្មី» ឆ្នាំ២០២៥នេះថា «ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ នឹង​ធ្វើ​ឡើង​ចំនួន​៦​ទីតាំង គឺនៅបរិវេណប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, King’s Road, Pub street និងអង្គរឃ្យុងយូជាដើម។

ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ គឺជាព្រឹត្តិការណ៍ដ៏ធំ ដោយ​នឹង​មាន​កម្ម​វិធី​កម្សាន្ត​សប្បាយ​ជា​ច្រើន​មាន​ដូចជា ការសម្តែងទស្សនីយភាពចង្វាក់បេះដូងអង្គរ, កម្មវិធីភូមិខ្ញុំ, កម្មវិធីការ​ប្រកួត​អុក​ចត្រង្គ​, ​កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត, កម្មវិធីយុទ្ធគុនចម្រុះបុរាណខ្មែរ, កម្មវិធីរបាំបុរាណ ប្រពៃណី និង​ប្រជាប្រិយ, កម្មវិធីសួនញញឹមអង្គរ, កម្មវិធីតោះៗលេងទឹក, កម្មវិធីសួនមុនីហឫទ័យ, កម្មវិ​ធី​ផ្សារ​ស្ទឹង​សៀមរាប, កម្មវិធីប្រណាំងរទេះគោ ក្របី និងពិធីស្រង់ព្រះជាដើម។

បើតាមឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) បានឲ្យដឹង កាល​ពី​កន្លងទៅថា នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥នេះ គឺព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាង​ជា​ព្រះរាជា​ធិបតី​ភាព​ដ៏ខ្ពស់ខ្ពស់បំផុត ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ដែលត្រូវបានរៀបចំដោយក្រសួងព្រះបរមរាជវាំង និង​គណៈ​កម្មាធិការ​ជាតិ​រៀបចំបុណ្យជាតិ-អន្តរជាតិផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        38
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        143
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm