មន្ត្រី៖ ជនជាតិប៉ាឡេស្ទីន ១៣៧នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីបទឈប់បាញ់ហ្កាហ្សា ចូលជាធរមាន

2025/03/12 10:31:35 pm        54

លោក Salama Maarouf ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានថ្លែងកាលពីថ្ងៃអង្គារថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៣៧នាក់ ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហាម៉ាស បានចូលជាធរមាន នៅតំបន់ហ្កាហ្សា។ 

លោក Maarouf បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖« ក្នុងរយៈពេល ១០ថ្ងៃ កន្លងទៅនេះ កងកម្លាំងអ៊ីស្រាអែល បានបង្កើនការរំលោភលើបទឈប់បាញ់របស់ពួកគេ រួមទាំងការសម្លាប់មនុស្ស ៥នាក់ នៅភាគខាងត្បូងនៃទីក្រុងហ្កាហ្សា កាលពីថ្ងៃអង្គារ។

ក្នុងចំណោមអ្នកទាំង ៥នាក់ មានបងប្អូនប្រុសពីរនាក់ ដែលត្រូវបានវាយប្រហារដោយយានដ្រូន ដែលនាំឲ្យចំនួនសរុបនៃជនជាតិប៉ាឡេស្ទីន ត្រូវបានសម្លាប់ ចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាព ចូលជាធរមាន នៅថ្ងៃទី ១៩ ខែមករា ឡើងដល់១៣៧ នាក់ ក្នុងនោះ ៥២នាក់ នៅទីក្រុង Rafah។

លោក Maarouf បានចោទប្រកាន់អ៊ីស្រាអែលពីការបង្កើនសម្ពាធលើប្រជាជនប៉ាឡេស្ទីន តាមរយៈការរួមបញ្ចូលគ្នានៃសកម្មភាពយោធា និងការបិទផ្លូវសេដ្ឋកិច្ច។

លោកបានបញ្ជាក់ទៀតថា៖«អ៊ីស្រាអែលកំពុងរឹតបន្តឹងការឡោមព័ទ្ធ និងបដិសេធមិនឲ្យប្រជាជនទទួលបានសម្ភារៈប្រើប្រាស់ជាមូលដ្ឋាន ខណៈពេលដែលបន្តសម្លាប់ជនស៊ីវិល ដោយគ្មានមេត្តានោះ»។

លោកបានបន្ថែមថា៖«ជនរងគ្រោះរួមមានស្ត្រី និងកុមារ ដែលមិនមានការគំរាមកំហែងដល់កងកម្លាំង    អ៊ីស្រាអែល។ ភាគច្រើនត្រូវបានសម្លាប់ ខណៈពេលដែលកំពុងត្រួតពិនិត្យផ្ទះរបស់ពួកគេ នៅជិតទីតាំងកាន់កាប់ ។ លោក Maarouf បានអំពាវនាវដល់អ្នកសម្រុះសម្រួលអន្តរជាតិឲ្យធ្វើអន្តរាគមន៍ និងធ្វើឲ្យអ៊ីស្រាអែលទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ខ្លួន។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm