ប៉ូឡូញចង់ឲ្យអ្នកស្ម័គ្រចិត្តចំនួន ១០ម៉ឺននាក់ ចូលរួមក្នុងការហ្វឹកហ្វឺនយោធា នៅឆ្នាំ ២០២៧

2025/03/12 10:52:00 pm        53

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលចង់ចាប់ផ្តើមកម្មវិធីថ្មីមួយ ដើម្បីផ្តល់ការបណ្តុះបណ្តាលយោធាដោយស្ម័គ្រចិត្ត ចាប់ពីឆ្នាំក្រោយ ដោយមានគោលដៅ     បណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តចំនួន ១០០.000 នាក់ នៅឆ្នាំ ២០២៧។

លោក Tusk បាននិយាយនៅមុនកិច្ចប្រជុំរដ្ឋាភិបាលថា៖«អ្វីដែលសំខាន់បំផុតសម្រាប់យើង គឺថា រាល់អ្នកដែលចាប់អារម្មណ៍ អាចចូលរួមក្នុងការបណ្តុះបណ្តាលបែបនេះ មិនលើសពីឆ្នាំ ២០២៦ ហើយនេះគឺជាកិច្ចការដ៏លំបាកមួយ ប៉ុន្តែខ្ញុំដឹងថា កិច្ចការនេះ អាចធ្វើបាន»។ 

«នៅឆ្នាំ ២០២៧ យើងនឹងសម្រេចបាននូវសមត្ថភាព ក្នុងការបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្ត ១០០.000 នាក់ ក្នុងមួយឆ្នាំ...ក្រៅពីកងទ័ពអាជីព និងលើសពីកងកម្លាំងការពារដែនដី យើងត្រូវបង្កើតកងទ័ពបម្រុង ហើយសកម្មភាពរបស់យើងនឹងបម្រើគោលបំណងនេះ»។

រដ្ឋាភិបាលបានគាំទ្រការផ្តល់ការហ្វឹកហ្វឺនយោធាដល់បុរសពេញវ័យទាំងអស់ កាលពីសប្តាហ៍មុន ខណៈដែលទីក្រុងវ៉ាសូវី (Warsaw) រៀបចំសម្រាប់ការគំរាមកំហែង ពីទីក្រុងមូស្គូ។

ដោយសារការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនជិតខាង កាលពីបីឆ្នាំកន្លងទៅ ប៉ូឡូញបច្ចុប្បន្ននេះ ចំណាយច្រើនភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)របស់ខ្លួន លើវិស័យការពារជាតិ ជាងសមាជិកណាតូផ្សេងទៀត។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        24
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        24
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm