ជនជាតិភាគតិចអាឡាវីតស៊ីរីរាប់ពាន់នាក់ ស្វែងរកការជ្រកកោន នៅក្នុងមូលដ្ឋានទ័ពអាកាសរុស្ស៊ី

2025/03/12 11:08:43 pm        76

ក្រុមឃ្លាំមើលសង្គ្រាម បាននិយាយថា ជនជាតិភាគតិចអាឡាវីត( Alawites) រាប់ពាន់នាក់ បានស្វែងរកការជ្រកកោន នៅក្នុងមូលដ្ឋានទ័ពអាកាស Hmeimim របស់រុស្ស៊ី នៅភាគខាងលិចប្រទេសស៊ីរី កាលពីថ្ងៃអង្គារ បន្ទាប់ពីមានការសម្លាប់រង្គាលដោយក្រុមសមាជិកសាសនា នៅទូទាំងតំបន់នេះ។

ប្រធានក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី លោក Rami Abdel Rahman បានប្រាប់សារព័ត៌មាន AFP ថា៖«ជនស៊ីវិលអាឡាវីតរាប់ពាន់នាក់ បានភៀសខ្លួនពីការសម្លាប់រង្គាល នៅក្នុងទីក្រុង Jableh និងភូមិជុំវិញរបស់ក្រុងនេះ ដើម្បីស្វែងរកកន្លែងជ្រកកោនខាងក្នុង និងជុំវិញមូលដ្ឋានយោធា Hmeimim»។

ក្រុមឃ្លាំមើលសង្គ្រាមនេះ បាននិយាយថា ជនស៊ីវិលចំនួន ១.២២៥នាក់ ដែលជាក្រុមជនអាឡាវីតភាគច្រើន ត្រូវបានសម្លាប់ ចាប់តាំងពីអំពើហិង្សា បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមអ្នកប្រយុទ្ធដែលស្មោះត្រង់នឹងប្រធានាធិបតី ដែលត្រូវបានបណ្តេញចេញពីតំណែង លោក បាសា អាល់អាសាដ ( Bashar al-Assad)។

ការសម្លាប់រង្គាលនេះ បានកើតឡើងនៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេរបស់ប្រទេសស៊ីរី ដែលជាតំបន់បេះដូងនៃជនជាតិភាគតិចអាឡាវីត ដែលលោក អាសាដ ក៏រស់នៅក្នុងសហគមន៍នេះដែរ។ 

ក្រុមឃ្លាំមើលនេះ បាននិយាយថា ជនភៀសខ្លួនមួយចំនួន ដែលបានចាប់ផ្តើមមកដល់មូលដ្ឋានទ័ពនេះ កាលពីថ្ងៃសុក្រ បានបដិសេធមិនត្រឡប់ទៅផ្ទះវិញទេ ដោយសារខ្លាចមានអំពើហិង្សាបន្ថែមទៀត ខណៈដែលផ្ទះរបស់អ្នកខ្លះ ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        139
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        180
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm