ការវាយប្រហារមីស៊ីលរុស្ស៊ីលើទីក្រុង Kryvyi Rih របស់អ៊ុយក្រែនសម្លាប់មនុស្សម្នាក់ និង ៥នាក់ទៀត រងរបួស

2025/03/13 12:51:48 am        128

អភិបាលតំបន់ Dnipropetrovsk លោក Serhiy Lysak និយាយនៅថ្ងៃពុធនេះថា ការវាយប្រហារមីស៊ីលរុស្ស៊ីលើទីក្រុងភាគកណ្តាល Kryvyi Rih របស់អ៊ុយក្រែន បានសម្លាប់ស្រ្តីវ័យ ៤៧ឆ្នាំម្នាក់ និងមនុស្សយ៉ាងហោច ៥នាក់ផ្សេងទៀត បានរងរបួស ។

 លោក Serhiy និយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គម Telegramថា ការវាយប្រហារនេះដែរ ត្រូវចំហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាលឲ្យកើតមានអគ្គិភ័យ ។

 សេវាកម្មសង្រ្គោះបន្ទាន់ បានចែករំលែករូបថតសន្លឹកតាមអនឡាញ ឃើញសណ្ឋាគារមួយកន្លែងរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយបុរសរងរបួសម្នាក់ ទទួលបានការព្យាបាលនៅកន្លែងកើតហេតុ ។

 ការវាយប្រហារនេះដែរ បានកើតមានឡើង ក្រោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោកបានទទួលយកបទឈប់បាញ់រយៈពេល ៣០ថ្ងៃដែលស្នើឡើងដោយសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចចរចាសន្តិភាពដ៏សំខាន់រវាងក្រមមន្ត្រីអាមេរិក និងអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ។

 លោក Zelensky បាននិយាយបន្ទាប់ពីកិច្ចប្រជុំអស់រយៈពេលជាង ៨ម៉ោងថា សំណើបទឈប់បាញ់ដែលទទួលយកដោយអ៊ុយក្រែនគ្របដណ្តប់លើសមរភូមិជួរមុខទាំងស្រុងនៃការប្រយុទ្ធជាមួយរុស្ស៊ី មិនមែនត្រឹមតែផ្លូវអាកាស និងសមុទ្រប៉ុណ្ណោះទេ ។

 សូមបញ្ជាក់ថា ទីក្រុង Kryvyi Rihដែលជាទីក្រុងកំណើតរបស់លោក Zelenskiy បានក្លាយជាគោលដៅវាយប្រហារញឹកញាប់ ចាប់តាំងពីរុស្ស៊ី បើកការវាយលុកពេញលេញរបស់ពួកគេលើអ៊ុយក្រែនកាលពីរយៈពេល ៣ឆ្នាំមុន ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm