ឧបនេត សាវឿន ប្រកាសថា លុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមទីកម្សាន្ដនានាឲ្យអស់ក្នុងឆ្នាំនេះ

2025/03/13 03:06:22 pm        347

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការ«យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០» បានប្រកាសបញ្ជាក់អំពីជំហរយ៉ាងមុតមាំថា នឹងធ្វើការលុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមទីតាំងសប្បាយដ្ឋាន និងក្លឹបកម្សាន្ដនានាឲ្យអស់ក្នុងឆ្នាំ២០២៥នេះ បើទោះបីជាទីតាំងនោះមានអ្នកណានៅពីក្រោយខ្នង ក៏ដោយនោះ។

ក្នុងឱកាសអញ្ជើញជាសហធិបតីភាពជាមួយលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈបញ្ជាការ ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០ ឯកឧត្តម នេត សាវឿន បានអះអាងថា ម៉ោងនេះកម្លាំងសមត្ថកិច្ចទាំងអស់មិនត្រូវគិត ឬខ្វាយខ្វល់ថា ទីតាំងដែលពាក់ព័ន្ធនោះជារបស់អ្នកណា ឬអ្នកណានៅពីក្រោយនោះទេ ពោលត្រូវតែងចាត់វិធានការភ្លាមៗដោយគ្មានការលើកលែងនោះឡើយ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា «ឆ្នាំនេះយើងត្រូវប្ដេជ្ញាចិត្តដាច់ខាត គឺលុបបំបាត់ឲ្យបានការជួញដូរ ប្រើប្រាស់គ្រឿងញៀន នៅតាមទីតាំងសប្បាយដ្ឋាន និងក្លឹបកម្សាន្ដនានា។ ម៉ោងនេះសូមកុំគិតថាទីតាំងជារបស់អ្នកណា, អ្នកណានៅពីក្រោយ ឲ្យតែមានការពាក់ព័ន្ធ គឺត្រូវចាត់វិធានការភ្លាម»។

ក្នុងន័យនេះ ឯកឧត្តមសន្ដិបណ្ឌិតឧបនាយករដ្ឋមន្ដ្រី ក៏បានក្រើនរំលឹកគណៈកម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាល ត្រូវសហការជាប់ជាប្រចាំ ជាមួយរដ្ឋបាលរាជធានី-ខេត្ត ក្នុងការចុះត្រួតពិនិត្យរដ្ឋបាល អប់រំ និងធ្វើកិច្ចសន្យា ជាមួយម្ចាស់អាជីវកម្មទីតាំងនានា ដើម្បីលុបបំបាត់ការជួញដូរប្រើប្រាស់គ្រឿងញៀនក្នុងទីតាំងរបស់ខ្លួន។ ការងារនេះអភិបាលរាជធានី-ខេត្ត ជាអ្នកទទួលបន្ទុកអនុវត្តលើយន្ដការដែលមានស្រាប់ ព្រោះជាអ្នកដឹងអំពីមូលដ្ឋានទីតាំងភូមិសាស្ដ្រជាក់ស្ដែង។

ដោយឡែកចំពោះវិធានការអនុវត្តច្បាប់វិញ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានណែនាំគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន ត្រូវសហការជាមួយរដ្ឋបាលខេត្តជាប់ព្រំដែន យកចិត្តទុកដាក់ការនាំចូលគ្រឿងញៀនពីក្រៅប្រទេស តាមគោក អាកាស ទឹក និងបញ្ញើប្រៃសណីយ៍ ជាពិសេសផ្លូវគោកតាមប្រទេសជិតខាង និងត្រូវពង្រឹងកិច្ចសហការជាមួយខេត្តជាប់ព្រំដែន ដើម្បីបង្កើនការផ្លាស់ប្តូរព័ត៌មាន បង្ការ ទប់ស្កាត់ ទាន់ពេលវេលា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា គណៈបញ្ជាការឯកភាពរាជធានីខេត្ត ត្រូវម្ចាស់ការ បុរេសកម្ម ក្នុងការអនុវត្តច្បាប់ម៉ឺងម៉ាត់ ចំពោះបទល្មើសគ្រឿងញៀនស្រាវជ្រាវ តស៊ូករណី ពន្លាត ឲ្យដល់ឫសគល់ និងមេខ្លោង សហការជាប់ជាប្រចាំជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ។ សមត្ថកិច្ចដែលមានភារកិច្ចតាមព្រំដែន និងច្រកទ្វារអន្តរជាតិ ត្រូវបង្កើនការត្រួតពិនិត្យ ទប់ស្កាត់ ការនាំចូលគ្រឿងញៀន តាមអាកាសយានដ្ឋាន ច្រកទ្វារទាំងអស់ផងដែរ។

យ៉ាងណាក៏ដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏ក្រើនរំលឹកដល់ភាគីពាក់ព័ន្ធទាំងអស់ បន្តបង្កើន វិធានការផ្សព្វផ្សាយអប់រំផងដែរ ពោលត្រូវផ្សព្វផ្សាយអប់រំដោយឈរលើគោលការណ៍ ទាន់សម័យ និងមានប្រសិទ្ធភាព។ ដោយឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្ននេះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាមធ្យោបាយក្នុងការរាយការណ៍អំពីករណីគ្រឿងញៀនដ៏មានប្រសិទ្ធភាពខ្ពស់បំផុត ដូច្នេះត្រូវជំរុញការផ្សព្វផ្សាយ ជំរុញការប្រើប្រាស់នៅតាមមូលដ្ឋានឲ្យបានច្បាស់លាស់បន្ថែមទៀតផងដែរ៕

អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        201
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm