ប្រជាពលរដ្ឋសប្បាយចិត្ត ខណៈផ្លូវភ្ជាប់ពីឃុំថ្មឥដ្ឋ ទៅឃុំខ្សាច់ស បានបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST ប្រវែងជិត៦គីឡូម៉ែត្រ

2025/03/13 05:34:42 pm        74


កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានសំដែងនូវទឹកចិត្តរីករាយ ខណៈផ្លូវក្រាលគ្រួសក្រហម១ខ្សែ តភ្ជាប់រវាងឃុំថ្មឥដ្ឋ ទៅឃុំខ្សាច់ស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានកសាងជាផ្លូវកៅស៊ូពីរស្រទាប់ប្រភេទDBST ប្រវែងជិត៦គីឡូម៉ែត្រ ដើម្បីអោយប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ។ គម្រោងផ្លូវក្រោមគម្រោងរបស់រាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលខេត្តកំពង់ឆ្នាំង និងបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដែលមានការចូលរួមពីឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ។

ប្រជាពលរដ្ឋបានឱ្យដឹងថា៖ ផ្លូវដែលបានបើកដំណើរជួសជុលនិងធ្វើការសាងសង់នាពេលនេះ គឺជាផ្លូវសេដ្ឋកិច្ចមួយដ៍សំខាន់ ក្នុងការដឹកជញ្ជូនកសិផលនានាប្រជាពលរដ្ឋ និងការធ្វើដំណើរជាប្រចាំរបស់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ភ្ជាប់ពីភូមិស្នងមុំ ឃុំថ្មឥដ្ឋ ទៅភូមិឈូកក្រញ៉ាស់ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ផ្លូវនេះដើមឡើយជាផ្លូវរទេះតូច និងបានសាងសង់ជាផ្លូវខ្សាច់សរ បន្ទាប់មកបានកសាងគ្រួសក្រហម និងកំពុងជួសជុលសាងសង់ផ្លូវនេះជាផ្លូវកៅស៊ូវិញ ធ្វើអោយប្រជាពលរដ្ឋទាំងអស់ មានចិត្តសប្បាយរីករាយ ព្រោះការធ្វើដំណើរ និងដឹកជញ្ជូនដែលមានផ្លូវល្អ នាំអោយសន្សំសំចៃថវិកាក្នុងគ្រួសារ រួមនិងមិនសូវខូចខាតមធ្យោបាយធ្វើដំណើរផងដែរ ។

      ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា៖ នេះជាចំណងដៃថ្មីបន្ថែមទៀត ពីសម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងចំណោមសមិទ្ធផលនានាជាច្រើនទៀតនៅក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំងនេះ ក្នុងក្របខណ្ឌគម្រោងនានាជាច្រើន បានលើកឡើងពីសារៈសំខាន់ នៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ធរួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ការកែលម្អ និងលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធជនបទ ការថែទាំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដែលប្រៀមដូចជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗក្នុងតំបន់ ជាមូលដ្ឋានគ្រឹះជំរុញកំណើនប្រាក់ចំណូល របស់ប្រជាជននៅតំបន់ជនបទ។ បច្ចុប្បន្នអាជ្ញាធរខេត្តកំពង់ឆ្នាំង កំពុងមមាញឹកក្នុងការសាងសង់ជួសជុលផ្លូវ ស្ទើរគ្រប់ទីកន្លែង ទាំងនៅក្នុងក្រុងទីប្រជុំជន និងនៅជនបទ ដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចជីវភាពគ្រួសារ តាមរយៈការផ្តល់ក្តីសង្ឃឹម ការកសាងហេដ្ឋារចនាសម្ព័ន្ធភ្ជាប់គ្នា ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm