កម្ពុជាចាប់​ផ្តើមសង់វិទ្យាស្ថាន​ពហុជំនាញជាលើកដំបូង សម្រាប់ហ្វឹកហ្វឺនលើកកម្ពស់​សមត្ថភាព​ជំនាញ​កងទ័ព

2025/03/13 06:55:01 pm        329

កងយោធពលខេមរភូមិន្ទបានចាប់ផ្តើមសាងសង់ជាផ្លូវការនូវវិទ្យាស្ថាន«ពហុជំនាញតេជោសែន» ខណៈ​វិទ្យាស្ថាននេះគឺកន្លែងដំបូងបំផុតសម្រាប់ប្រទេសកម្ពុជា ដើម្បីធ្វើការហ្វឹកហ្វឺន និង​លើក​កម្ពស់​សមត្ថភាពជំនាញរបស់កងទ័ពទៅលើជំនាញជាច្រើន ដូចជាជំនាញរថក្រោះ រថពាសដែក ជំនាញ​កាំភ្លើងធំ ជំនាញការពារអាកាស ជំនាញបញ្ជូនសារ និងជំនាញគីមីសាស្ត្រជាដើម។

វិទ្យាស្ថានពហុជំនាញនេះ គឺមានទីតាំងស្ថិតនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវ​បាន​ចាប់​ផ្ដើមបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០២៥នេះ ក្រោមអធិបតីភាពនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គ​មេ​បញ្ជាការ​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ​។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា ការកសាង​វិទ្យាស្ថាន​ពហុ​ជំនាញតេជោសែន គឺជាការផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាប​វរ​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីឆ្លើយតប​សេច​ក្តីត្រូវ​ការ​ចាំបាច់​ក្នុង​ការ​លើក​កម្ពស់​សមត្ថភាព​ជំនាញកងទ័ពឱ្យទំនើប រៀបរយ និងមានប្រសិទ្ធភាព ស្របតាមចក្ខុវិស័យ​នៃ​ការ​បណ្តុះ​បណ្តាលក្នុងប្រទេសដែលជាយុទ្ធសាស្ត្រអាទិភាព។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់បានគូសបញ្ជាក់ថា« ក្រោយពីការសាងសង់រួច វិទ្យាស្ថាន​ពហុជំនាញតេជោសែន នឹងក្លាយជាសមិទ្ធផលលើកដំបូង និងមានតម្លៃ​ជា​ប្រវត្តិ​សាស្ត្រ​សម្រាប់​កង​ទ័ពជើងគោក ក្នុងការកសាងធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ លើមុខ​ជំនាញ​មួយចំ​នួន មានដូចជា: ជំនាញរថក្រោះ រថពាសដែក ជំនាញកាំភ្លើងធំ ជំនាញ​ការ​ពារ​អាកាស​ ជំនាញបញ្ជូនសារ និងជំនាញគីមីសាស្ត្រ»។

ក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ជាផ្លូវការនូវវិទ្យាស្ថានខាងលើនេះ ដែរ ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាល​ទី៧ ដែលកំពុងដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខប្រកបដោយថាមពល ក្នុងនោះវិស័យការពារជាតិ បាន​ខិត​ខំជំរុញការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ពិសេសការងារ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​កង​យោធពលខេមរភូមិន្ទ ដើម្បីក្លាយជាកម្លាំងទំនើប រៀបរយ មានវិជ្ជាជីវៈ ឆ្លើយតបប្រកបដោយ​ប្រសិទ្ធ​ភាព គ្រប់ស្ថានការណ៍ ក្នុងបរិបទ នៃការ​អភិវឌ្ឍ​បច្ចេកវិទ្យាទំនើបនោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        78
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        101
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm