សាលក្រមលើក្ដីចោទប្រកាន់ទម្លាក់តំណែងលោក Yoon អាចត្រូវពន្យារពេលទៅសប្តាហ៍ក្រោយ

2025/03/13 07:07:51 pm        177

តុលាការធម្មនុញ្ញកូរ៉េខាងត្បូង បាននិយាយថា ខ្លួននឹងប្រកាសសាលក្រមនៅថ្ងៃព្រហស្បតិ៍ (១៣ មីនា) នេះ ក្នុងសវនាការចោទប្រកាន់ទម្លាក់តំណែងលើប្រធានសវនកររដ្ឋ និងរដ្ឋអាជ្ញា ៣រូប ដែលរឿងនេះបង្ហាញពីភាពមិនច្បាស់លាស់មួយទៀតនៅក្នុងក្ដីចោទប្រកាន់ទម្លាក់តំណែងលោកប្រធានាធិបតី Yoon Suk-yeol ខណៈមានការរំពឹងទុកយ៉ាងខ្លាំងថា សាលក្រមរបស់តុលាការលើមេដឹកនាំដែលត្រូវផ្អាកពីអំណាចរូបនេះ នឹងត្រូវពន្យារពេលទៅសប្ដាហ៍ក្រោយ។

អ្នកវិភាគផ្នែកច្បាប់កូរ៉េខាងត្បូងមួយចំនួនគិតថា តាមរយៈការសម្រេចចិត្តដំបូងពាក់ព័ន្ធនឹងសំណុំរឿងនេះ តុលាការធម្មនុញ្ញអាចនឹងលុបចោលបទចោទជាច្រើនករណីជុំវិញភាពអយុត្តិធម៌នានា។ នេះហាក់បីដូចជាប្រាប់ថា សាលក្រមរបស់តុលាការក្នុងការកាត់ក្តីចោទប្រកាន់ទម្លាក់តំណែងរបស់លោក Yoon នឹងមិនធ្វើឡើងនៅថ្ងៃសុក្រសប្ដាហ៍នេះ ដូចដែលមនុស្សជាច្រើនបានរំពឹងទុកនោះទេ។

ទោះជាតុលាការធម្មនុញ្ញបាននិយាយនៅដើមដំបូងនៃការកាត់ក្តីចោទប្រកាន់ទម្លាក់តំណែងនេះថា សំណុំរឿងរបស់លោក Yoon គឺជាអាទិភាពចម្បងរបស់ខ្លួនក៏ដោយ ក៏ប៉ុន្តែស្ថាប័នយុត្តិធម៌នេះក៏និយាយថា ខ្លួននឹងប្រកាសសេចក្តីសម្រេចតាមលំដាប់លំដោយ ដែលសំដៅទៅការអូសបន្លាយរយៈពេល។

អតីតអ្នកវិភាគរបស់តុលាការម្នាក់បាននិយាយថា “តុលាការធម្មនុញ្ញមិនដែលចេញសាលក្រមពីរថ្ងៃជាប់ៗគ្នាទេ ដូចនេះការកាត់ទោសនៅក្នុងក្ដីចោទប្រកាន់ទម្លាក់តំណែងរបស់លោក Yoon ទំនងជាត្រូវបានពន្យារពេលទៅដល់សប្តាហ៍ក្រោយ"៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        102
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        92
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm