រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ស្នើ​សមាគម​អចលនវត្ថុ​បង្កើត​ស្តង់ដារ​វាយតម្លៃ​អចលនទ្រព្យ​រួម​ក្នុង​តំបន់​

11/25/2021 04:11 PM        12

​ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្នើ​ដល់ (CVEA) និង (AVA) ពិនិត្យ​ការរៀបចំ​ស្តង់ដារ​អ្នក​វាយតម្លៃ​អចលនវត្ថុ​រួម ក្នុង​ក្របខណ្ឌ​តំបន់​អាស៊ាន​, ការរៀបចំ​ស្តង់ដារ​សម្រាប់​ប្រទេស​មិន​ទាន់មាន​, ការ​ជំរុញ​លើកកម្ពស់​សមត្ថភាព​វិជ្ជាជីវៈ អ្នកវាយតម្លៃ​អចលនវត្ថុ​ឲ្យ​ប្រសើរ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្លាស់​ប្តូរ​ជំនាញ​ជាដើម ដើម្បី​ជា​មូលដ្ឋាន​អភិវឌ្ឍ​ក្នុង​វិស័យ​អចលនវត្ថុ​ប្រកបដោយ​ចិរភាព​។​

​ឯកឧត្ដម​ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើក ឡើង​នៅ​ក្នុង​កម្មវិធី​សមាជ​លើក​ទី​២៣ របស់​សមាគម​អ្នក​វាយតម្លៃ​អចលនវត្ថុ​អាស៊ាន ក្រោម​ប្រធានបទ "​ការវាយតម្លៃ​អចលនវត្ថុ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩" នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ​ឆ្នាំ​២០២១ ថា ពាក់ព័ន្ធ​វិស័យ​អ​ចលនវត្ថុ អ្នកវាយតម្លៃ​អ​ចលនវត្ថុ ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អចលនវត្ថុ នៅក្នុង​ប្រទេស និង​តំបន់​។

​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា កិច្ច​សហប្រតិបត្តិការ ការសិក្សា​ស្វែងយល់ និង​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​ក្នុង ចំណោម​អ្នកចូលរួម នឹង អាច​ក្លាយជា​ធាតុ​ចូល​ដ៏​សំខាន់ សម្រាប់​ការរៀបចំ​ច្បាប់ បទ​ប្ប​ញ្ញាត និង​គោល នយោបាយ ជុំវិញ​វិស័យ​អចលនវត្ថុ​នៅក្នុង​ប្រទេស សមាជិក​ទាំងអស់​ពិសេស​នៅ​កម្ពុជា​​។​

​ដើម្បី​ជំរុញ​វិស័យ​អចលនវត្ថុ​ប្រ​ដោយ​ចិរភាព និង​ប្រសិទ្ធភាព​, ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី ស្នើ​ដល់​សមាគម​អ្នក វាយតម្លៃ​អចលនវត្ថុ​អាស៊ាន (AVA) និង​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) ពិនិត្យ​លទ្ធភាព និង​គិតគូរ​ដល់​ការរៀបចំ​ស្តង់ដារ​អ្នកវាយតម្លៃ​អចលនវត្ថុ​រួម ក្នុង​ក្របខណ្ឌ​តំបន់​អាស៊ាន​, ត្រូវ​រៀបចំ​ស្តង់ដារ​សម្រាប់​ប្រទេស​មិនទាន់មាន​, ការ​លើកកម្ពស់​សមត្ថ​ភាព​វិជ្ជាជីវៈ អ្នកវាយតម្លៃ​អចលនវត្ថុ ឲ្យ​ប្រសើរ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្តូរ​ជំនាញ និង​បទពិសោធន៍ បច្ចេកវិទ្យា ការវិនិយោគ និង​អាជីវកម្ម​រួមគ្នា​ជាដើម​។​

​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់ថា ទោះបី​កម្ពុជា​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ ១៩ នឹង​កំពុង បន្ត​សម្រប​ខ្លួន ទៅនឹង​ប្រក្រតីភាព​ថ្មី​ក្តី ប៉ុន្តែ​វិស័យ​អចលនវត្ថុ​ក្នុងប្រទេស​នៅតែមាន​សក្តានុពល​ខ្ពស់ និង​មានតម្លៃ ទាប​សមរម្យ​សម្រាប់​ការវិនិយោគ បើ​ប្រៀបធៀប​ប្រទេសជិតខាង ក្នុងនោះ​រួមមាន​តំបន់​សំខាន់​មួយចំនួន​ដូចជា​៖ រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល មាន​គម្រោង អ​កាស​យាន្ត​ដ្ឋា​ន​ថ្មី​កំពុង​អនុវត្ត​, ខេត្ត​ព្រះសីហនុ បាន​កំពុង​ប្រែក្លាយ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​, ខេត្តសៀមរាប ដែលជា តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​ក្រុង​បាវិត​ដែល​ជា​មាត់ច្រក​កម្ពុជា​-​វៀតណាម និង​ក្រុង​ប៉ោយប៉ែត ​ដែល​ជា​មាត់ច្រក​កម្ពុជា​-​ថៃ​៕ ​អត្ថបទ​៖ សុន រ៉ា​ឌី  

អត្ថបទដែលទាក់ទង

បុរី ខេភី ម៉ន ដានី បើកលក់គម្រោងវីឡាថ្មីគ្រប់ប្រភេទ តម្លៃត្រឹមតែជាង ២ម៉ឺនដុល្លារ
12/06/2021 06:12 PM        1
កម្ពុជា-ចិន ឯកភាពគ្នាជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យដល់១០ប៊ីលានដុល្លារ នៅឆ្នាំ២០២៣
12/06/2021 11:12 AM        1
ចិនកំពុងពិនិត្យវាយតម្លៃលើផ្លែមៀន និងត្រីប្រារបស់កម្ពុជា នាំចេញផ្ទាល់ទៅកាន់ទីផ្សារចិន
12/06/2021 11:12 AM        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មីយ៉ាន់ម៉ាអរគុណកម្ពុជា ដែលបានផ្ដល់ជំនួយទាន់ពេលដល់មីយ៉ាន់ម៉ា

12/07/2021 07:12 PM
​អាជ្ញាធរខណ្ឌចំការមនចុះត្រួតពនិត្យទីតាំងអ៉ិនធើណែតបង្កប់ល្បែងស៉ីសង និងបិទភោជនីយដ្ឋានយីហោ ទួគី បង្កសម្លេងរំខានដល់អ្នកជិតខាង
12/07/2021 06:12 PM
​កម្ពុជា​បញ្ជាក់​ថា រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​រង់ចាំ​សម្រប​សម្រួល​ជាមួយ​ប្រេសិត​ពិសេស​ចាត់​តាំង​ដោយ​ប្រធាន​អាស៊ាន​ថ្មី
12/07/2021 06:12 PM
​វិស័យ​គណនេយ្យ និង​សវនកម្ម ជា​ក្បាលម៉ាស៊ីន​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​
12/07/2021 06:12 PM
​បុរស​ជន​ជាតិ​ខ្មែរ ៣​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​ ពាក់​ព័ន្ធ​នឹង​ការ​រក្សា​ទុក​សារធាតុ​ញៀន និង​អាវុធ​ខុស​ច្បាប់
12/07/2021 05:12 PM

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

​អាវុធហត្ថបន្ទាយមានជ័យ៣នាក់រងបួស ក្នុងករណីបង្ក្រាបជនទំនើងថៃនៅក្រុងប៉ោយប៉ែត និងឃាត់ខ្លួនជនបង្ក១៥នាក់
​ឃាត់​ខ្លួន​បុរស​ម្នាក់​ជិះ​រថយន្ត​ស្លាក​លេខ​«នគរបាល» អួត​អាង​ពី​ឥទ្ធិពល​ធ្វើ​ដំណើរ​ក្នុង​តំបន់​បិទខ្ទប់​
​រឿង​ក្មេងពាល​ ជិះឡាន​មកកាប់គេផ្អើលពេញភូមិ ​គំរាមបាញ់​ មិន​មាន​ចំណាត់ការពីអធិការ​ស្រុក​ព្រៃកប្បាស
​ចាប់​ប្រពន្ធខ្លួន ធ្វើជាចំណាប់ ​និងគំរាមសម្លាប់ខ្លួន ​ខណៈសមត្ថកិច្ចនាំទៅធ្វើចត្តាឡីស័ក

ព័ត៌មានវីដេអូ

​តើស្ត្រីមានជំងឺទឹកនោមផ្អែមត្រូវរៀបចំខ្លួនបែបណា ដើម្បីត្រៀមយកបុត្រ ?

10/13/2021 05:10 PM
ប្រមុខ​ការ​ពារជាតិ​កម្ពុជា ​អគុណ​អាមេរិក​ដែល​ជួយ​បណ្តុះបណ្តាល​ជំនាញ​យោធា​កម្ពុជា​ នាពេល​កន្លង​ទៅ
06/08/2021 12:06 PM
សម្តេចតេជោ ហ៊ុន សែន ចាត់តំណាងចុះពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជននៅខេត្តពោធិ៍សាត់
06/05/2021 01:06 PM
ការឆ្លងកូវីដក្នុងក្រុងព្រះសីហនុថមថយបន្តិចក្នុងរយៈពេលចុងក្រោយនេះ ខណៈការចាក់វ៉ាក់សាំងកំពុងដំណើរការ
05/28/2021 02:05 PM
ការអនុវត្តវិធានសុខាភិបាលប្រឆាំងនឹងការឆ្លងជំងឺកូវីដនៅតាមរោងចក្រ នៅមានកម្រិត
05/28/2021 02:05 PM