ក្នុងជំនួបជាមួយសម្ដេចតេជោ, ទូតថ្មីឥណ្ឌា សន្យាពង្រីកពាណិជ្ជកម្ម និងជំរុញពលរដ្ឋ​ឥណ្ឌាមក​ទស្សនាកម្ពុជា

2025/03/13 08:05:17 pm        349

នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម វ៉ាន់ឡាល់វ៉ូណា ប៊យធ្លុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាតែងតាំងថ្មី ប្រចាំព្រះ​រាជាណា​ចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបនេះថា នៅក្នុងឱកាស​នោះ​សម្ដេច​តេជោ ប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការស្វាគមន៍ និងសាទរ ចំពោះឯកឧត្តមដែល​ទទួល​បាន​នូវ​ការ​តែងតាំងថ្មីជាឯកអគ្គរដ្ឋទូតឥណ្ឌថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ហើយ​សម្ដេច​តេជោ​​សង្ឃឹមថា ក្នុងអាណត្តិ​របស់​ឯកឧត្តម​ក្នុង​នាម​ជា​អ្នក​បំពេញការទូតនឹង​ធ្វើ​ឱ្យទំនាក់​ទំនង​រវាង​ប្រទេសកម្ពុជា និងឥណ្ឌាកាន់តែល្អប្រសើរបន្ថែមទៀត ហើយសម្ដេចតេជោ ក៏សង្ឃឹមថា ក្នុង​ពេលដែលកម្ពុជា-ឥណ្ឌា​កំពុងតែមានទំនាក់ទំនងល្អ​ជាមួយ​គ្នា​នេះនឹង​អាច​ធ្វើ​ឱ្យ​ទំនាក់​ទំនងនេះ​ ឈាន​ទៅ​មួយកម្រិតទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅកម្ពុជា បានសម្ដែងនូវការអរគុណ ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានចំណាយពេលវេលា និងអនុញ្ញាតឱ្យឯកឧត្តមបានចូលជួបសម្ដែងការគួរសមនាពេលនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានរំលេចឡើងថា ទំនាក់ទំនងរវាងប្រទេសឥណ្ឌា និងកម្ពុជាមានទំនាក់ទំនងល្អប្រសើរជាមួយគ្នា ជាពិសេសទំនាក់ទំនងលើកិច្ចសហប្រតិបត្តិការផ្នែកនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ។

ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី បានប្ដេជ្ញាចិត្តថា នៅក្នុងអាណត្តិដែលឯកឧត្តមទទួលបេសកកម្មនេះ ឯកឧត្តមនឹងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសទំនាក់ទំនងស្ថាប័ននីតិបញ្ញត្តិរបស់របស់ប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត ក៏ដូចជាការផ្លាស់ប្ដូរទំនាក់ទមនងទ្វេភាគីឱ្យកាន់តែមានការកើនឡើងបន្ថែមទៀតផងដែរ។

ក្នុងឱកាសនោះឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានរម្លឹកឡើងថា ប្រទេសឥណ្ឌ និងកម្ពុជាមានចំណងទំនាក់ទំនងដ៏យូរអង្វែង ដោយចាប់តាំងពីឆ្នាំ ១៩៥២ មក ហើយនៅក្នុងឆ្នាំ ២០២៧ ខាងមុខ គឺជាខួប ៧៥ ឆ្នាំនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ដូច្នេះឯកឧត្តមបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ឥណ្ឌា ក្នុងការធ្វើការងារជាមួយកម្ពុជា ដើម្បីរៀបចំពិធីអបអរសាទរខួបទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងឱកាសខួប ៧៥ឆ្នាំនេះឱ្យកាន់តែល្អប្រសើរ ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរផងដែរ។

ទន្ទឹមជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌា បានលើកឡើងថា មានចំណុចសំខាន់ជាច្រើនទៀតដែលប្រទេសឥណ្ឌា និងកម្ពុជា ត្រូវពង្រឹងជាមួយគ្នា ដូចជាវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាដើម ដែលជាចំណុចសំខាន់ដើម្បីធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។

ជាការឆ្លើយតបសម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី មានប្រសាសន៍បញ្ជាក់ថា សម្ដេចមានការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងមក គឺមានភាពល្អប្រសើរ ប៉ុន្ដែសម្ដេចចង់ឃើញទំនាក់ទំនងនេះនឹងឈានទៅដល់មួយកម្រិតបន្ថែមទៀតទាំងក្នុងក្របខណ្ឌនីតិបញ្ញតិ និងនីតិប្រតិបត្តិ។ សម្ដេចតេជោ ក៏បានជំរុញឱ្យមានការផ្លាស់ប្ដូរទំនាក់ទំនងទស្សនកិច្ចទ្វេភាគីរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។

សម្ដេចតេជោបានអបអរសាទរដែលពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌាមានការកើនឡើង ប៉ុន្ដែសម្ដេចបញ្ជាក់ថា កំណើននេះនូវមិនទាន់សមស្របចំពោះសក្ដានុពលសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនោះទេ ខណៈបច្ចុប្បន្ននេះទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរមានចំនួនជាង ៣៤០ លានដុល្លារ ដូច្នេះសម្ដេចចង់ឃើញនូវទំនាក់ទំនងផ្នែកពាណិជ្ជកម្ម វិនិយោគមានកំណើនបន្ថែមទៀតស្របទៅនឹងសក្ដានុពលរបស់ប្រទេសទាំងពីរនាពេលបច្ចុប្បន្ននេះ។ ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានស្នើឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌា ជំរុញឱ្យមានជើងហោះហើររវាងកម្ពុជា និងឥណ្ឌាឱ្យមានចំនួនកាន់តែច្រើនថែមទៀតដើម្បីភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ខណៈប្រទេសឥណ្ឌមានប្រជាជនច្រើនដូច្នេះសម្ដេចសង្ឃឹមថានឹងមានទេសចរឥណ្ឌាមកកាន់ប្រទេសកម្ពុជានឹងមានកំណើនកាន់តែច្រើនឡើង។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី បានសន្យា នឹងពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ជំរុញការធ្វើការងារជាមួយគ្នារវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ ជាពិសេសគឺការទាក់ទងអ្នកវិនិយោគឥណ្ឌាមកធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាឱ្យមានការកើនឡើងបន្ថែមទៀត និងពន្យល់ពលរដ្ឋឥណ្ឌាឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើនថែមទៀតផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm