ប្រទេសម៉ិកស៊ិក នឹងសម្រេចក្នុងខែមេសា លើការដំឡើងពន្ធទៅវិញទៅមក លើផលិតផលអាមេរិក

2025/03/13 01:13:34 pm        241

ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum) បាននិយាយ កាលពីថ្ងៃពុធថា ប្រទេសម៉ិកស៊ិកនឹងសម្រេចនៅត្រឹមថ្ងៃទី២ ខែ មេសា ថាតើត្រូវដំឡើងពន្ធទៅវិញទៅមកដែរ ឬយ៉ាងណា បន្ទាប់ពីសហរដ្ឋអាមេរិក បានដំឡើងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ដល់២៥ភាគរយ។

លោកស្រី Sheinbaum បាននិយាយថា «យើងសង្ឃឹមថា ការដំឡើងពន្ធទៅវិញទៅមកនឹងមិនចាំបាច់នោះទេ ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់យើង ដោយលោកស្រី សង្កត់ធ្ងន់លើការចរចាដែលកំពុងបន្ត នៅក្រោមកិច្ចព្រមព្រៀងអាមេរិក-កាណាដា-ម៉ិកស៊ិក (USMCA)។

លោកស្រី ប្រធានាធិបតីបាននិយាយបន្ថែមថា ប្រទេសម៉ិកស៊ិក នៅតែរក្សាការសន្ទនាយ៉ាងជិតស្និទ្ធជាមួយក្រុមផលិតដែកថែប និងអាលុយមីញ៉ូមក្នុងស្រុក មុនពេលការសម្រេចក្នុងខែមេសា ខាងមុខ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចម៉ិកស៊ិក លោក Marcelo Ebrard កំពុងពិភាក្សាអំពីបញ្ហានេះជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick ផងដែរ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃទី៤ ខែមីនា អំពីការដំឡើងពន្ធ២៥ភាគរយយ៉ាងទូលំទូលាយលើប្រទេសម៉ិកស៊ិក។ ក្រោយមក លោកបានកែប្រែចំណាត់ការដំឡើងពន្ធ នៅថ្ងៃទី៦ ខែមីនា ដោយលើកលែងទំនិញ ដែលបំពេញលក្ខខណ្ឌអនុគ្រោះនៃកិច្ចព្រមព្រៀងអាមេរិក-កាណាដា-ម៉ិកស៊ិក (USMCA)ពីការដំឡើងពន្ធ ដែលចូលជាធរមាន រហូតដល់ថ្ងៃទី២ ខែមេសា។

អត្ថបទដែលទាក់ទង

មេដឹកនាំកូរ៉េខាងជើងដាក់ពង្រាយប្រព័ន្ធជើងទម្របាញ់អាវុធថ្មីចំនួន ៥០ គ្រឿងមុនសមាជបក្សដ៏ធំ
2026/02/19 12:38:26 pm        1
សាច់ញាតិអ្នកទោសវ៉េណេស៊ុយអេឡា តវ៉ានៅការិយាល័យUN ជុំវិញការដោះលែងដែលបានសន្យា ត្រូវជាប់គាំង
2026/02/19 12:26:18 pm        1
មនុស្សរាប់ម៉ឺននាក់គ្មានអគ្គិសនីប្រើប្រាស់ ខណៈព្យុះព្រិលបង្កមហន្តរាយនៅប្រទេសរ៉ូម៉ានី
2026/02/19 12:22:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជប៉ុនផ្តល់ជំនួយសម្ភារបរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ(Servers) សម្រាប់ការគ្រប់គ្រង​ទិន្នន័យ​អ្នក​បោះឆ្នោត​តម្លៃជាង ៥លានដុល្លារដល់ គ.ជ.ប

2026/02/19 12:48:38 pm
​មេដឹកនាំកូរ៉េខាងជើងដាក់ពង្រាយប្រព័ន្ធជើងទម្របាញ់អាវុធថ្មីចំនួន ៥០ គ្រឿងមុនសមាជបក្សដ៏ធំ
2026/02/19 12:38:26 pm
​សាច់ញាតិអ្នកទោសវ៉េណេស៊ុយអេឡា តវ៉ានៅការិយាល័យUN ជុំវិញការដោះលែងដែលបានសន្យា ត្រូវជាប់គាំង
2026/02/19 12:26:18 pm
​SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួនពីរ ក្នុងកម្មវិធីអភិវឌ្ឍន៍​ជំនាញ​បុគ្គលិក​ល្អបំផុត
2026/02/19 12:26:14 pm
​មនុស្សរាប់ម៉ឺននាក់គ្មានអគ្គិសនីប្រើប្រាស់ ខណៈព្យុះព្រិលបង្កមហន្តរាយនៅប្រទេសរ៉ូម៉ានី
2026/02/19 12:22:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/19 01:58:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/18 06:10:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/15 01:40:24 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/16 08:30:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am