ឯកឧត្តមសាស្ត្រាចារ្យឈាង រ៉ា អញ្ជើញប្រកាសជាផ្លូវការយុទ្ធនាការលើកកម្ពស់ការប្រើប្រាស់​មូលនិធិ​សមធម៌​សុខាភិបាល

2025/03/13 01:17:20 pm        97

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញ​ជា​អធិបតី​បើក​សិក្ខា​សាលា​ស្តីពី ការប្រកាសជាផ្លូវការ យុទ្ធនាការលើក​កម្ពស់​ការ​ប្រើ​ប្រាស់​មូល​និធិ​សមធម៌​សុខាភិបាល​, នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ។

សមាសភាព​ចូលរួមមានចំនួន២០៦រូប អញ្ជើញមកពីក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (ប.អ.ជ.គ) ធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍ នៃរដ្ឋាភិបាលអាល្លឺម៉ង់ (KFW) នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មប្រទេសអូស្ត្រាលី (DFAT) និងមូល​និធិ​ហិរញ្ញប្បទាន​សកលសម្រាប់គ្រប់ស្ត្រី កុមារ និងយុវវ័យ (GFF) អភិបាលរងខេត្ត ទាំង២៥ រាជធានី-ខេត្ត និងដៃគូពាក់ព័ន្ធ។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងថា ការប្រកាសបើកជាផ្លូវការ នូវយុទ្ធនាការលើក​កម្ពស់​ការ​ប្រើ​ប្រាស់មូលនិធិសមធម៌សុខាភិបាល ដើម្បីអំពាវនាវដល់អ្នកចូលរួមទាំងអស់ ផ្តល់កិច្ច​សហការ គាំទ្រ តាមគ្រប់រូបភាព ធ្វើយ៉ាងណាឱ្យយុទ្ធនាការ ផ្សព្វផ្សាយ អំពីការ​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​មូលនិធិសមធម៌សុខាភិបាល ទៅដល់គ្រប់ក្រុមគោលដៅ ទាំងអស់។ មូលនិធិសមធម៌សុខាភិបាល គឺជាការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ស្តីពីការពង្រីក​ប្រព័ន្ធ​គាំពារ​សុខភាពសង្គមនៅកម្ពុជា ដែលមានចែងក្នុងកម្មវិធីគោលនយោបាយអាទិភាពទី១ របស់​រាជ​រដ្ឋាភិបាល សំដៅការផ្តល់ការគាំពារដល់ពលរដ្ឋមកពីគ្រួសារក្រីក្រឱ្យទទួលបានសេវាសុខភាព ប្រក​ប​ដោយសមធម៌ គុណភាព ស័ក្តិសិទ្ធភាព និងប្រសិទ្ធភាព​ដោយ​មិន​មាន​ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ​។

ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្ត បានបន្ថែមទៀតថា ការលើកស្ទួយសុខុមាលភាពរបស់ប្រជាពលរដ្ឋ និង​ការពង្រឹងប្រព័ន្ធគាំពារសង្គម គឺជាការគិតគូរប្រកបដោយគតិបណ្ឌិត និង​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​របស់​រាជ​រដ្ឋាភិបាលក្នុងអាណត្តិកន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយ​គតិ​បណ្ឌិត​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជា ប្រធាន​ព្រឹទ្ធ​សភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ស្មារតីបុរេ​សកម្ម និងភាពស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រកម្ពុជា បានបន្តយ៉ាងសកម្មក្នុងការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និង​សុខុមាលភាពរបស់ពលរដ្ឋ តាមរយៈ​ការ​បន្ត​ជំរុ​ញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម​ឱ្យ​កាន់​តែ​រឹង​មាំ​ឡើង​ថែម​ទៀត។ ដើម្បីធានាឆ្ពោះទៅសម្រេចបាននូវគោលដៅ នៃផែនទីបង្ហាញផ្លូវ​ឆ្ពោះ​ទៅ​ការ​គ្រប​ដណ្តប់​សុខ​ភាពជាសកលនៅកម្ពុជា ជាពិសេសការបង្ការ​ហានិភ័យ​ផ្នែក​ហិរញ្ញ​វត្ថុ​ដល់​គ្រួសារ​គោល​ដៅ ចាំបាច់ត្រូវមានការតាមដាន និងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ដែលរារាំង​ដល់​ការ​ប្រើប្រាស់សេវាសុខភាព របស់ក្រុមគោលដៅគ្របដណ្តប់ដោយមូលនិធិសមធម៌សុខាភិបាល។ ដូច្នេះ យុទ្ធនាការ​លើក​កម្ពស់​ការ​ប្រើប្រាស់​មូល​និធិសមធម៌​ដែល​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​នៅ​ថ្ងៃ​នេះ​ពិត​ជា​មាន​សារសំខាន់ណាស់ ក្នុងការលើកកម្ពស់​ការយល់​ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​អត្ថ​ប្រយោជន៍​នៃ​មូលនិធិសមធម៌ ដែលបង់ថ្លៃជួសដោយរាជរដ្ឋាភិបាល ផ្លាស់ប្តូរអាកប្បកិរិយា និង​ឥរិយា​បថរបស់ក្រុមគោលដៅ ព្រមទាំងធ្វើការ​ផ្លាស់​ប្តូរ​ឥរិយាបថ​អ្នក​ផ្តល់​សេវា​ក្នុង​ការ​ផ្តល់​សេវា​ប្រកប​ដោយ​គុណភាព សមភាព និងសមធម៌ មិនមានការរើសអើងដល់ប្រជាពលរដ្ឋ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ក៏សូមថ្លែងអំណរគុណដល់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា ដែលគាំទ្រដោយធនាគាពិភពលោក និងដៃគូដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌តាមរយៈការគាំទ្រឱ្យមានយុទ្ធនាការដ៏មានសារសំខាន់នេះ។

សូមបញ្ជាក់ផងដែរថា មូលនិធិសមធម៌សុខាភិបាល គឺជាសមាសធាតុមួយនៅក្នុងគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ដែលរួមចំណែក ដល់ការដោះស្រាយបញ្ហាសុខភាពរបស់គ្រួសារងាយរងហានិភ័យ និងការកាត់បន្ថយចំណាយ ថវិការបស់គ្រួសារ ទាំងនោះលើការថែទាំ និងព្យាបាលជំងឺសំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងគ្រួសារនីមួយៗនៅកម្ពុជា។ លើស ពីនេះទៅទៀត មូលនិធិសមធម៌សុខាភិបាលបានរួមចំណែកដល់ហិរញ្ញប្បទានវិស័យសុខាភិបាល ដ៏មានសារៈ សំខាន់ដើម្បីជំរុញឱ្យមានការប្រើប្រាស់ និងកែលម្អសេវាថែទាំសុខភាពសាធារណៈនៅថ្នាក់មូលដ្ឋាន។ ដោយការ រួមចំណែក ដ៏មានសារសំខាន់នេះ មូលនិធិសមធម៌សុខាភិបាល គឺជាទម្រង់មួយនៃហិរញ្ញប្បទានវិស័យសុខាភិបាល ដែលមានភាពលេចធ្លោរគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា។ ដើម្បីជំរុញការប្រើប្រាស់មូលនិធិសមធម៌ សុខាភិបាល មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព នៃក្រសួងសុខាភិបាល បានរៀបចំការធ្វើយុទ្ធនាការលើក កម្ពស់ ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល តាមរយៈការផលិតសម្ភារអប់រំផ្សព្វផ្សាយរួមមាន វីដេអូស្បត ស្សិតវិទ្យុ បដា ផ្ទាំងប៉ាណូ រូបភាពផ្ទាំងធំ សន្លឹកផ្ទាត់ ខិត្តប័ណ្ណ សៀវភៅជំនួយស្មារតី និងតារាងមាតិកាផ្សព្វផ្សាយ តាម បណ្តាញសង្គម ដែលត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយទូទាំងប្រទេស៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ដើរតួនាទីសំខាន់ផ្តល់សេវាដឹកជញ្ជូន បង្កើតការងារ និងបង្កើនជីវភាពរស់ជូនពលរដ្ឋ
2025/03/23 07:14:30 pm        1
ទេសរដ្ឋមន្រ្តី គន់ គីម៖ ផែនការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់អតីតយុទ្ធជន
2025/03/23 04:55:02 pm        1
អនុវិទ្យាល័យព្រៃតាអីស្រុកស្វាយទាប ខេត្តស្វាយរៀងរៀបចំលេងល្បែងប្រជាប្រិយវាយកូនគោលឬវាយប្រដំ
2025/03/23 04:39:11 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ដើរតួនាទីសំខាន់ផ្តល់សេវាដឹកជញ្ជូន បង្កើតការងារ និងបង្កើនជីវភាពរស់ជូនពលរដ្ឋ

2025/03/23 07:14:30 pm
​បារាំងសម្តែងការព្រួយបារម្ភចំពោះភាពតានតឹងជាថ្មី នៅភាគខាងត្បូងប្រទេសលីបង់
2025/03/23 05:37:37 pm
​រុស្ស៊ីអះអាងពីការវាយប្រហារឃ្លាំងអាវុធរបស់អ៊ុយក្រែន ចំណែកអ៊ុយក្រែនថា ខ្លួនវាយប្រហារទីបញ្ជាការយោធារុស្ស៊ី
2025/03/23 05:35:48 pm
​រូបភាពវីដេអូថតដោយយានដ្រូន បង្ហាញស្ពានសមុទ្រដ៏ទំនើបដំបូងគេរបស់ប្រទេសឥណ្ឌា
2025/03/23 05:33:16 pm
​ទេសរដ្ឋមន្រ្តី គន់ គីម៖ ផែនការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់អតីតយុទ្ធជន
2025/03/23 04:55:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/03/20 02:08:31 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/03/16 01:12:26 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/03/22 04:31:49 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/03/21 10:04:00 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/03/22 12:37:11 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am